​សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ដ​ដឹកឈើ​ដោយ​បន្លំ​ដាក់​កន្ទក់​ពីលើ​ដាក់​ឈើ​ពីក្រោម​

106
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​រវៀង​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​ស្ទាក់ចាប់​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង​ដោយ​បន្លំ​ដាក់​កន្ទក់​ពីលើ​ដាក់​ឈើ​ពីក្រោម​។​សមត្ថកិច្ច​ចាប់បាន​នៅ​ចំណុច​ជិត​ផ្លូវ​ចូល​ព្រៃ​បារាំង​ស្នាក់ការ​បរិស្ថាន​រំចេក​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ ។​

មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​រថយន្ដ​ដឹកឈើ​មាន​ម្ចាស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ខេត្តកំពត​ដឹកឈើ​ចេញពី​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​លុះដល់​ចំណុច​ខាងលើ​ត្រូវបាន​កម្លាំង​ត្រួតពិនិត្យ​នៅ​បញ្ជាកា​ដ្នា​ន​អាវុធហត្ថ​ស្រុក​រវៀង​និង​ស្នាក់កា​បរិស្ថាន​រំចេក​ឃាត់​រថយន្ដ​ត្រួតពិនិត្យ​ឃើញ​ឈើ​ប្រភេទ​លេខ​២​ក្ដារ ។​

​ក្រោយពី​ត្រួតពិនិត្យ​រួចរាល់​រួចមក​កម្លាំងចម្រុះ​បានប្រគល់​រថយន្ដ​និង​វត្ថុតាង​ឱ្យ​ស្នាក់កា​បរិស្ថាន​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែ​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/​