​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ចំនួន​បួន​ក្នុង​ខេត្តបាត់ដំបង​

782
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងែ​ទី​២១​ខែតុលា​ឆ្នាំ​២០១៨​លោក​កុយ​ហៀ​ង​ស្នងការរង​ខេត្ត​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​១៩០​នាក់​រួម​ជា​​មួយ​ប្រជាពលរដ្ឋ​១៣០​នាក់​។​ប្រតិបត្តិការ​ប្រើប្រាស់​កា​ណូ​ត​ស្មាច់​៧០​គ្រឿង​បាន​ចុះបង្ក្រាប​បទល្មើស​នេ​​សាទ​នៅក្នុង​ភូមិ​ដា​ស្ត្រ​ស្រុក​ចំនួន​បួន​។​

​ក្នុងនោះ​មានស្រុក​មោង​ឬ​ស្សី​,​ស្រុក​ថ្មគោល​,​ស្រុក​សង្កែ​,​និង​ស្រុក​ឯក​ភ្នំ​។​ជា​លទ្ធផល​ដុត​កម្ទេចចោល​សាច់​មង​ណ​រ៉ាវ​ចំនួន​២៥៤៤០​ម៉ែត្រ​ឡុ​ក​ចាប់​ត្រី​៣២​គ្រឿង​បង្គោល​៩.២២០​ដើម​លែង​ត្រី​ចម្រុះ​៥.០៣០​គីឡូក្រាម​និង​អប់រំ​ពលរដ្ឋ​មួយចំនួន​វិល​ទៅផ្ទះ​វិញ​។​

​លោក​កុយ​ហៀ​ង​បានឱ្យដឹងថា​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ធ្វើ​ទៅលើ​ស្រុក​ចំនួន​បួន​។​ក្នុងនោះ​១​ស្រុក​ឯក​ភ្នំៈ​មាន​៤​ចំណុចៈ​ទី​១​ក្នុង​ឡូ​តិ៍​នេសាទ​លេខ​៨​ត្រង់ចំណុច​បឹង​ហ៊ីង​អា​ត្រ​នប់​២​ចំណុច​អូរ​កន្ធរ​ទី​៣​ចំណុច​អូរ​ដំឡូង​និង​ទី​៤​ចំណុច​បឹង​អូរ​ជ័រ​។​ជា​លទ្ធផល​កម្លាំង​យើង​កាប់បំផ្លាញ​សាច់​មង​ជាង​មួយ​ម៉ឺន​ម៉ែត្រ​រើ​ឡុ​ក​១៧​គ្រឿង​កាប់បំផ្លាញ​បង្គោល​៥​ពាន់​ដើម​យកមក​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​និង​ឃាត់ខ្លួន​ពលរដ្ឋ​២​នាក់មក​អប់រំ​។​

២​ស្រុក​មោង​ឬ​ស្សី​ក្នុងភូមិ​ដា​ស្ត្រ​ពីរ​ឃុំ​គឺ​ឍុំ​ព្រៃតូច​និង​ឃុំ​កកោះ​មាន​បួន​គោលដៅ​។​ទី​១​ចំណុច​ដំណាក់​ដំរី​ទី​2​ខាងត្បូង​ដំណាក់​ដំរី​ទី​៣​ចំណុច​បឹង​ដាច់​ហៀរ​និង​ទី​៤​ចំណុច​ខាងជើង​បឹង​ដាច់​ហៀរ​។​ជាល​ទ្ឌ​ផល​បំផ្លាញ​សាច់​មង​៧.៣០០​ម៉ែត្រ​ឡុ​ក​៩​គ្រឿង​បង្គោល​១៤៦០​ដើម​កាប់បំផ្លាញ​និង​ដុត​កម្ទេចចោល​នៅនឹងកន្លែង​និង​លែង​ត្រី​ចម្រុះ​៥០០​គីឡូក្រាម​។​

៣​ស្រុក​ថ្មគោល​នៅ​ចំណុច​បឹង​អា​ភេ​បាន​បំផ្លាញ​លប​ណ​រ៉ាវ​៦៤០​ម៉ែត្រ​បង្គោល​១៦០​ដើម​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​លែង​កូន​ត្រី​ចម្រុះ​៣០​គីឡូក្រាម​និង​អប់រំ​ពលរដ្ឋ​៥​នាក់​។​៤​ស្រុក​សង្កែ​នៅ​ចំណុច​ទឹក​ខៀវ​ចំណុច​បាត​អង្រុត​និង​ខាងកើត​វាល​អំ​ផាវ​។​ជា​លទ្ធផល​ដុតបំផ្លាញ​សាច់​មង​៧៥០០​ម៉ែត្រ​ឡុ​ក​៨​គ្រឿង​បង្គោល​២.៥០០​ដើម​លែង​ត្រី​ចម្រុះ​១.៥០០​គីឡូក្រាម​និង​អប់រំ​អ្នកយាម​ឡុ​ក​២​នាក់​។​
លោក​ស្នងការរង​ខេត្ត​បានបញ្ជាក់​ថា​សរុប​លទ្ធផល​ទាំង​បួន​ស្រុក​កម្លាំង​យើង​បាន​ដុត​កំទេចចោល​សាច់​មង​ណ​រ៉ាវ​ចំនួន​២.៥៤៤០​ម៉ែត្រ​ឡុ​ក​ចាប់​ត្រី​៣២​គ្រឿង​បង្គោល​៩.២២០​ដើម​លែង​ត្រី​ចម្រុះ​៥០៣០​គីឡូក្រាម​និង​អប់រំ​ពលរដ្ឋ​មួយចំនួន​ហើយ​ឲ្យ​វិល​ទៅផ្ទះ​វិញ​៕S/
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ(wrapped)