​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​សង្កាត់​ជ្រាវ

123
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ចម្រុះ​រួមមាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ្រាវ​សហការ​ជាមួយ​កម្លាំង​សហគមន៍​និង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ខាងលិច​ទួល​មឿង ក្នុងភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​នេះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដកហូត​វត្ថុតាង​និង​កម្ទេច​នៅនឹងកន្លែង បាន​មួយចំនួន រួម​ព្រលែង​កូន​ត្រី​ចូល​បឹង​ធម្មជាតិ​បាន​ចំនួន ៥០​គីឡូក្រាម ។​សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន ស្បៃ​បរ​ចំនួន ៥ ក្បាល ស្មើ​១.៥០០​ម៉ែត្រ , ស្បៃ​អ៊ុយ​ចំនួន​៧ ក្បាល ស្មើ​៣៥០​ម៉ែត្រ , ចំរឹង​ឈើ​ចំនួន ៥០០ ដើម និង​ចាក់ប្រលែង​កូន​ត្រី​បាន​ចំនួន ៥០​គីឡូក្រាម ៕S/