​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង​នៅ​ស្រុក​ស្នួល​

774

(​ក្រចេះ​)៖​កាលពី​ព្រឹក​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង​ដែល​បាន​ដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នៅក្នុង​ភូមិ​ក្រ​យ៉ូ​ង​សែន​ជ័យ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​ដោយ​សង្ស័យថា​ការដឹកជញ្ជូន​នេះ​លើស​ច្បាប់​អនុញ្ញាត​ដល់​ទៅជិត​២០​ម៉ែត្រគូប​។​

​ការឃាត់​រថយន្ត​នោះបាន​ធ្វើឡើង​ដោយ​ស្ថាប័ន​អយ្យការ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ហើយ​ដឹកនាំ​កម្លាំងចម្រុះ​ក្រោម​ការដឹកនាំ​ដោយ​លោក​ធុច​បញ្ចៈ​សន្តិភាព​ព្រះរាជអាជ្ញារ​រង​ខេត្ត​បានសម្រេច​ចាប់​ឃាត់​រថយន្ត​ពីរ​គ្រឿង​នេះ​កំពុង​ចរាចរណ៍​ពី​ខេត្តមណ្ឌលគិរី​មកដល់​ទឹកដី​ខេត្តក្រចេះ​និង​មាន​៤​គ្រឿង​ទៀត​កំពុងតែ​ពួន​សម្ងំ​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​

​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា រថយន្ត​ទាំងនេះ ដឹកឈើ​ចេញពី រោង​ម៉ាស៊ីន​កែច្នៃ​របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​រី​សស៍ ខូ​អិ​ល​ធី​ឌី នៅ​ស្រុក កោះ​ញែក ខេត្ត​មណ្ឌល​គី​រី នាំ​ឆ្ពោះទៅកាន់​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​។​ចំណែកឯ​ការដឹកជញ្ជូន​គឺមាន​ច្បាប់​អនុ​ញ្ញា​ត្រឹមតែ​១៦​មែត្រ​គូប ក្នុង​មួយ​រថយន្ត​ហើយ​ឈើ​ដែល​ត្រូវ​ដឹក​ជា​ប្រភេទ​ឈើ​អារ​លេខ​១​។​

តាម​សេចក្តីរាយការណ៍​ពី​ស្រុក​ស្នួល​កន្លង​មានការ​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​តាម​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌល​គី​រី​យក​នាំចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​ធ្វើជា​ឈើ​ស្របច្បាប់​។

​ចំពោះ​ការចាប់​ឃាត់​ពី​អាជ្ញាធរ​ខេត្តក្រចេះ​លើ​រថយន្ត​ដឹកឈើ​ទាំងពីរ​គ្រឿង​នេះ​គឺ​គេ​នៅ​មិនទាន់​ដឹងថា​រថយន្ត​ទាំង​២​គ្រឿ​នេះ​មាន​ផ្ទុក​លើស​ច្បាប់​អនុញ្ញាត​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​ដោយ​គ្រាន់តែ​សន្និដ្ឋានថា​អាច​ផ្ទុក​លើស​ជិត​២០​មែត្រ​គូប​៕S/​ដោយ​៖​សេងឃួន

​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង​នៅ​ស្រុក​ស្នួល​