​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ជាមួយនឹង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​

624
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ​នគរបាល​ប្រឆាំង​គ្រឿងញៀន ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​បទល្មើស គ្រឿងញៀន​មួយ​ករណី នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ ក្រោយ​វត្ត​បិត​ត្រាំ​ង ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្បែរ​តំបន់​រោងចក្រ​សេដ្ឋកិច្ច​ពិសេស ឃុំ បិត​ត្រាំ​ង ។

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជន​រ៉ូ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​មុខរបរ​មិន​ពិ​ប្រាកដ​ព្រមទាំង​ចាប់យក​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៩​កញ្ចប់​(៦​កញ្ចប់​ធំ​និង​៣​កញ្ចប់​តូច​)​និង​ទូរស័ព្ទដៃ​៣​គ្រឿង​។​ករណីនេះ​កម្លាំង​ជំនាញ កំពុង​បន្ត​តាម​នីតិវិធី​៕S/​

​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ជាមួយនឹង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​