​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​នឹង​គូរ​កន​២​នាក់​ទៀត​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​

1356

(​កំពង់ឆ្នាំង​)៖​បុរស​ម្នាក់​រួម​និង​គូរ​កន​២​នាក់​ទៀត​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កំពង់​ឆ្នាំ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៧​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ​សំ​សុផល​ហៅ​គង់​និង​គូរ​កន​២​ទៀត​ឈ្មោះ​សាន្ត​ដឺ​ឡង់​និង​ឈ្មោះ​មឿន​កំសត់​បាន​ទៅធ្វើ​សកម្មភាព​ដក​បំផ្លាញ​បង្គោលរបង​ដី​របស់​ឈ្មោះ​លី​ហូ​សាន់​ដែល​បាន​គ្រប់គ្រង​និង​ប្រើប្រាស់​ព្រមទាំង​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ត្រឹមត្រូវ នៅ​ចំណុច​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ​ម្ចាស់​ដី​ពិតប្រាកដ​គឺ​លោ​កលី​ហ៊​សាន់​បានដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ចុះទៅ​ឃាត់ខ្លួន​តែម្តង ។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​សំ សុផល​ហៅ​គង់​បាន​ឆ្លើយ​សារភាពថា ដី​នេះ​ជា​ដី​ដែល​ខ្លួន​ទិញ​ពី​គេ ។

ប៉ុន្តែ​មិនមាន​ឯកសារ​អ្វី​យកមក​សំអាង​ឡើយ​។​ក្រោយពី​សាកសួរ​កសាង​សំណុំរឿង​រួចហើយ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ប្រភព​បាន​បន្តថា​នៅ​រសៀល​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០០១៧​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទាំងបី​នាក់​ទៅ​តុលាការ​។​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា​តុលាការ​សម្រេច​ឃុំ​ឬ​មិន​ឃុំខ្លួន​នោះទេ​។​

តាម​ប្រភពពី​ន្លែ​ង​កើតហេតុ​បានឱ្យដឹងថា​ឈ្មោះ​សំ​សុផល​ហៅ​គង់​បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ទាំង​បំពាន​ច្បាប់​បែបនេះ​ដោយសារតែ​អាង​ឪពុក​ជា​មន្ត្រីនគរបាល​ខេត្ត​និង​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​តុលាការខេត្ត​កំពង់​ផងដែរ​។​លើសពីនោះ​ឈ្មោះ​សំ​សុផល​ហៅ​គង់​នេះ​តែង​ដើរ​ជួញក្តី​បង្កើត​បញ្ហា​ធ្វើឱ្យ​អាជ្ញាធរ​វិលមុខ​ពិបាក​ក្នុងការ​ដោះស្រាយ​។​

​ដូច​ករណី​ខាងលើ​ឈ្មោះ​សំ​សុផល​ហៅ​គង់​បាន​វាយបំផ្លាញ​របង​គេ​នោះ​គឺ​អះអាងថា​ខ្លួន​បាន​ទិញ​ដី​នោះ​ពី​គេ​ដោយ​ដី​នោះ​ស្ថិត​ក្នុងការ​គ្របគ្រង​ដោយ​ម្ចាស់​កម្មសិទ្ធិ​។​តែមាន​អ្នកលួចយក​ដី​នៅ​ចំណុច​នោះ​ទៅ​លក់​បន្ត​ដោយមាន​ចុះហត្ថលេខា​លោក​មេភូមិ​ចុង​កោះ​និង​ចៅសង្កាត់​ផ្សារឆ្នាំង​។​

កន្លងមក​ឈ្មោះ​សំ​សុផល​តែងតែ​ដើររក​ទិញ​ដី​ណា​ដែលមាន​ទំនាស់​ដើម្បី​យក​ផលចំណេញ​។​ក្នុងនោះ​ក៏មាន​មេធាវី​មួយរូប​សុំ​មិនទាន់​បញ្ចេញ​ឈ្មោះ​ជា​អ្នក​ចាំ​រៀបចំ​ប៉ូលា​សាច់រឿង​ដើម្បី​ស៊ីដាច់​ដី​ចំណុច​ទំនាស់​។​

​លោក​លី​ហូ​សាន់​ដែលជា​ម្ចាស់​ប័ណ្ណកម្មសិទ្ធិ​បានឱ្យដឹងថា​ដី​នោះ​លោក​មាន​ប័​ណ្ព​កម្មសិទ្ធិ​កាន់កាប់​និង​បាន​បង្កបង្កើនផល​ធ្វើស្រែ​ប្រាំង​ជាង​២០​ឆ្នាំ​មកហើយ​។​តែ​នៅ​ឆ្នាំ​២០១៥​លោក​មិនដឹងថា​អ្នកលួចយក​ដី​លោក​ទៅ​លក់​នោះ​នៅទីណា​ទេ​។

​កាលពី​សៀ​ល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៧​លោក​បានឱ្យ​បងប្អូន​ចុះ​ដាំ​របង​។​ស្រាប់តែ​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​ឈ្មោះ​សំ​សុផល​ហៅ​គង់​បាន​នាំ​បក្ខ​មក​បំផ្លាញ​របង​ថ្ម​ជាង​៣០​ដើម​ខ្ទេចខ្ទី​តែម្តង​៕S/​ដោយ​៖​សន​សក្តា

កម្លាំងសមត្ថកិច្ចចុះពិនិត្យកន្លែងធ្វើសកម្មភាំពជនបំផ្លាញរបង(រូបសនសក្តា)