​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ថ្នាំញៀន​មួយចំនួន​

477
ចែករម្លែក
  • 413
    Shares

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច ដែក​កោង ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ជាមួយ​ថ្នាំញៀន មួយចំនួន កាលពី​រសៀល​ថ្ងៃទី​១៧​ខែធ្នូ ឆ្នាំ​២០១៨​។​
​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹងថា​ករណី​គ្រឿងញៀន​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ .១- សឹម វិសុទ្ធ ភេទ ប្រុស អាយុ​២៨​ឆ្នាំ ។​២- ឈ្មោះ ដា ច​ន្នី ភេទ​ប្រុស អាយុ​៣២៩​ឆ្នាំ ។​៣-​ឈ្មោះ ជួន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។​ដកហូត វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន ០៣​កញ្ចប់ ថ្នាំ​គ្រាប់​ប្រភេទ​wy ចំនួន ៣៨​គ្រាប់ និង​ទូរស័ព្ទ ចំនួន ០២​គ្រឿង​។​

​ជ​នស​ង្ស​យ័​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​តាម​ខ្សែរ​បណ្តោយ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕S/​