​សមត្ថកិច្ច​ចាប់ខ្លួន​ស្តេច​ក្រាញ់​ណុង​ណាក់​បាន​ហើយ​

365
ចែករម្លែក
  • 129
    Shares

ដោយ​៖​សន សក្តា​/​កំពង់ឆ្នាំង​: ស្តេច​ក្រាញ់​ឈ្មោះ​ណុង​ណាក់ ប្រចាំ​តំបន់​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួនបាន​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ​ក្រោយពី​ជនសង្ស័យ​រូបនេះ​រត់គេចខ្លួន​មួយរយៈ​បន្ទាប់ពី​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ជនរងគ្រោះ​។​

ប្រភពពី​សមត្ថ​កិ​ច្វ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ណុង ណាក់ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​អំពិល​ឃុំ​ក្តុល​សែន​ជ័យ​ស្រុក​ទឺ​ក​ផុស​ខេត្តកំពង់ឆ្នាំង​។​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​និង​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ គ្មាន​ការអនុញាត​។

​ការ ប្រព្រឹត្ត​កាលពី​ថៃ្ង​ទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ២០​និង​៣០​នាទី នៅ​ចំណុច​ភ្នំ​បា​រ៉​ត ភូមិ​ដំណាក់​អំពិល ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ក្រៅពី​ករណី​ខាងលើនេះ​ឈ្មោះ​ណុង ណាក់ នូវមាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជាច្រើន​ទៀតផង​ដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង​កំពុងធ្វើការ​សាកសួរ​យ​ក​ចម្លើយ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​