​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​ប្អូនថ្លៃ​អាយុ​ទើប​១០​ឆ្នាំ​

827
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ជា​កម្មករសំណង់​ម្នាក់​ពីបទ​រំលោភ​ប្អូនថ្លៃ​អាយុ​ទើប​១០​ឆ្នាំ​រហូត​បានសម្រេច​ខ​ណៈ​ដែល​ប្រពន្ធ​កូន​មិន​នៅផ្ទះ​។​តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​៥​ថ្ងៃក្រោយ​ទើប​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា​។​ចំណែក​កន្លែងកើតហេតុ​នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សមត​ក្ថ​កិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ សៅ គឹម​ស្រន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មាន​ប្រពន្ធ​ឈ្មោះ អន ច​ន្នី អាយុ​២៥​ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន​ឯកជន មានកូន​ចំនួន​២​នាក់ ប្រុ​សុំ​ម្នាក់​ស្រី​ម្នាក់​ក្នុងបន្ទុក​គ្រួសារ មាន​ស្រុកកំណើត ភូមិ​អង្គ​ទង ឃុំ​ពង្រ ស្រុក​បារាយ ខេត្តកំពង់ធំ ។ ចំណែក​ក្មេងស្រី​រងគ្រោះ ត្រូវជា​ប្អូនថ្លៃ មានឈ្មោះ អ​. ស​. ឡ អាយុ​ទើប​១០​ឆ្នាំ​ជា​សិស្ស រស់នៅក្នុង​បន្ទុកគ្រួសា​រ បន្ទប់​ជួល​ជាប់​គ្នា ។​

​ទង្វើរ​អមនុស្សធម៌​របស់​ជន​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​ប្តឹង​សមត្ថកិច្ច រហូតដល់​៥​ថ្ងៃក្រោយ នៅ​ព្រឹក​ថ្ងៃទី​៨​ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តាម​ចាប់ខ្លួនបាន​នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា បញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី ៕S/

​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​ប្អូនថ្លៃ​អាយុ​ទើប​១០​ឆ្នាំ​