​សមត្ថកិច្ច​ចាប់ជនសង្ស័យ​ម្នាក់​ពីបទ​ហិង្សា​ដោយ​ចេតនា​

631
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​ហិង្សា​ដោយ​ចេតនា​ដោយ​យក​ផាវ​គ្រាប់បែក​រុំ​ស្គុ​ត​ជាប់​នឹង​កំប៉ុង​ហ្គាស​រួច​ដុត​ផាវ​បោះ​សំដៅ​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​។​ការប្រព្រឹត្ត​កាល​រសៀល​ថ្ងៃទី​១៥​ខែតុលា​នៅ​ក្រុមទី​៦​ភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ហើយ​ថែមទាំង​យក​កាំបិត​ចុង​ស្រួច​គម្រាម​ចាក់​សម្លាប់​ទៀត​។​

លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជន​ស​ង្យ័​យ​មានឈ្មោះ​ចំរើន ឆេង​ឡា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ សង្កាត់​ខាងលើ ។​ចំណែក​ជនរងគ្រោះ​មា​ឈ្មោះ ម៉ៅ វ​ណ្ណី​ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅផ្ទះ​ជាប់​គ្នា​មិនមាន​របួស​ទេ​។​

​លោក​អធិការ​ក្រុង​បាន​ឲ្យ​ដឹងថា​មូលហេតុ​ដោយសារ​ទំនាស់​ជាមួយគ្នា​។​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​លាងចាន​ក្នុងផ្ទះ​តែម្នាក់ឯង ហើយ​ជនសង្ស័យ​បាន​យក​ផាវ​គ្រាប់បែក រុំ​ស្គុ​ត​ជាប់​នឹង​កំប៉ុង​ហ្គាស​រួច​ដុត​ផាវ​បោះ​ចូលទៅក្នុង​ផ្ទះ​សំដៅ​ជនរងគ្រោះ​។​ប៉ុន្តែ​ដោយ​ឃើញ​ទាន់​ស្ត្រី​នោះបាន​យក​ទឹកសាប៊ូ​ជះ​ពន្លត់​។​

​ក្រោយពេល​ពន្លត់​ផាវ​រួចហើយ ជនសង្ស័យ​បាន​រត់​ទៅយក​កូនកាំបិត​ចុង​ស្រួច​មក​គំរាម​ចាក់​សម្លាប់​ជនរងគ្រោះ​បន្ថែមទៀត​តែ​មិន​បណ្ដាល​ឲ្យ​របួស​នោះទេ​។​បច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​បាន​ឃាត់ខ្លួន​ជនបង្ក​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​ចំរើន ឆេង​ឡា​វត្ថុតាង​ផាវ​ចងភ្ជាប់​នឹង​កំប៉ុង​ហ្គាស​