​សមត្ថកិច្ច​ចាប់បាន​ហើយ​មេចោរ​កាប់​ប្លន់​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

418
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​អតីត​ជា​ចោរ​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​លុះ​ចេញពី​គុក​វិញ​បែ​ក្លាយជា​មេចោរ​ដើរ​កាប់​ប្លន់​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់បាន​នៅផ្ទះ​តាមផ្លូវ​បេតុង​ភូមិ​សាមគ្គី​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩ ។​

ជនសង្ស័យ​ឈ្មោះ រុន តរ​សេត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មេចោរ​ប្លន់ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ អតីត​ជា​ចោរ​ធម្មតាៗ​ដើរ​លួច​ត្រឹម​ទ្រព្យសម្បត្តិ​កំប៉ិកកំប៉ុក​ជាប់គុក​មួ​យ​រយៈ​ចេញ​មកវិញ​ក្លាយជា​មេចោរ​ប្លន់ ។​

ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​បាន សមត្ថកិច្ច​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕S/​