​សមត្ថកិច្ច​ចាប់បាន​អ្នកក្លាហាន​នៅ​ស្រុក​រំដួល​ខេត្តស្វាយរៀង​

1069
ចែករម្លែក
  • 49
    Shares

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​ថ្នា​ធ្នង់​ស្រុក​រំដួល​ថា​មាន​មនុស្ស​ចម្លែក​មុខ​មាន​កាន់​ដាវ​និង​អាវុធខ្លី​ជាប់​និង​ខ្លួន​ដែល​បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ​ក្នុងភូមិ​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​តែម្តង​។​ហេតុការណ៍​ខាង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​នៅពេល​ហៅ​ជនសង្ស័យ​មក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ប្រាប់ថា​ខ្លួន​មានឈ្មោះ ង៉ែត តារា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​តា​សូ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្រពន្ធ​ឈ្មោះ សុខ សា​ខន អាយុ ២០​ឆ្នាំ​.​នៅ​ភូមិ ធ្នង់ ឃុំ ថ្នា​ធ្នង់ ស្រុក រំដួល ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​ខណៈដែល​សមត្ថកិច្ច​ឆែក​ឆែកឆេរ​ត្រួត​ពិនិត្យឃើញថា​មាន​៖១.​អាវុធ​ជ័រ​១​ដើម​។​២.​ដាវ​សាម​រ៉ៃ​១​ដើម​។​៣.​ក្នោះដៃ​១​។​៤.​លុយ​ដុល្លា​សែន​សរុប​១៨៤០​ដុល្លារ​។​៥.​អត្តសញ្ញានប័ណ្ណ​២​សម​ន្លឹ​ក​សំបុត្រកំណើត​១​សន្លឹក​និង​កាត​គ្រី​ម៉ូតូ​១​ច្បាប់​។​លុះ​ព្រឹក​ថ្ងៃទី​១៨.០៨.២០១៨​សមត្ថកិច្ច​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​ជា​លទ្ធផល​(​វិជ្ជមាន​)​អាចជា​មនុស្ស​បែក​ថ្នាំ​។​
​បច្ចុប្បន្ន​.​ជនសង្ស័យ​ឃាត់ខ្លួន​និង​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​ច្បាប់​៕S/​

​សមត្ថកិច្ច​ចាប់បាន​អ្នកក្លាហាន​នៅ​ស្រុក​រំដួល​ខេត្តស្វាយរៀង​