​សមត្ថកិច្ច​ចាប់​ក្មេង​៤​នាក់​ដែល​ញៀន​ថ្នាំ​តែង​បង្ក​ការភ័យខ្លាច​

901
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​សិស្ស​នៅ​សាលា​ប៉ោយ​សូ​ភី​និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សាលារៀន​មានការ​ភិតភ័យ​ស្ទើរ​រាល់ថ្ងៃ​ព្រោះ​ខ្លាច​ក្មេង​ពាល​៤​នាក់​ឲ្យ​តែ​ញៀន​ថ្នាំញៀន​តែងតែ​គំរាម​សម្លាប់​មនុស្ស​។​ការបង្ក្រាប​ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​ស្ថិតនៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ​ថ្ងៃ​បន្ទាប់​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង សិរីសោភ័ណ​ឱ្យដឹងថា : កម្លាំង​បាន​ដកហូត​វត្ថុតាង​ជាប់​នឹង​ខ្លួន​រួមមាន កាំបិត​តាំង​តោ ចំនួន ១​ដើម ជំ​ពាម​កៅស៊ូ ចំនួន ១​ដើម កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន ។

​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ រួមមាន​១​ឈ្មោះ បូ អូន​តូច ភេទ ប្រុស អាយុ ២២​ឆ្នាំ​។​២​មានឈ្មោះ ម៉ែត ភា​រុន ភេទ ប្រុស អាយុ ២៧​ឆ្នាំ ។​៣​មានឈ្មោះ ទ្រី វណ្ណា ហៅ ប៉ាវ ភេទ ប្រុស អាយុ ២៤​ឆ្នាំ​។​៤​មានឈ្មោះ ប៉ាន់ សុ​ភ័​ក្រ ហៅ ស្វិត ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ ទាំង​៤​នាក់​រស់នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនពាល​ទាំង​៤​នាក់ ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​ហើយ​៕S/

រូបថត​:​ក្មេង​ពាល​៤​នាក់​ដែល​ញៀន​គ្រឿងញៀន​ហើយ​តែ​បង្ក​ការភ័យខ្លាច​ត្រូវ​អាវុធហត្ថ​បង្ក្រាប​ហើយ​(​រូប​:​ប​.​ជ័យ​)​