​សមត្ថកិច្ច​ចាប់​ក្រុម​ញៀន​ល្បែង​បាន​ចំនួន​១៦​នាក់​នឹង​រឹបអូស​បាន​ថ្នាំញៀន​មួយចំនួន​ក្រុង​ខេមរភូមិន្ទ

853
ចែករម្លែក

(​កោះកុង​)៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ចាប់​ក្រុម​ញៀន​ល្បែង​អាប៉ោង​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង​ចំនួន​១៦​នាក់​នឹង​រឹបអូស​បាន​ថ្នាំញៀន​៦​កញ្ចប់​។​ការចាប់​ក្រុម​ញៀន​ល្បែង​នោះបាន​ធ្វើឡើង​នៅ​ស្ថិតនៅក្នុង​ផ្ទះសំណាក់​យា​ហោ​(​តារា​ថ្មី​)​ក្នុង​ចំណុច​ភូមិ​៣​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៧​កន្លងទៅ​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប​ទីតាំង​ល្បែង​អាប៉ោង​នេះ​ធ្វើឡើង​ក្រោម​ការដឹង​នាំ​ដោយ លោក អ៊ីវ ត្រាយ ព្រះ​រា​ជ្ញា​រង​សាលាដំបូង​ខេត្ត​លោក​ឃឹម​សា​ណេ​ស្នងការរង​ផែន​ព្រហ្មទណ្ឌ​និង​រួមទាំង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​។

​មន្ត្រី​ដដែល​បាន​បន្តថា​ក្នុងការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​នេះ​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៦​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​ហើយ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់​តូច​បន្ថែមទៀត​។​ទីតាំង​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​នោះ​ក្នុងផ្ទះ​សំណាក់​យា​ហោ​( តារា​ថី្ម​) បន្ទប់​លេខ​C ៣០៥ ។​

សមត្ថកិច្ច​បាន​បន្តថា​ចំពោះ​ម្ចាស់​ផ្ទះសំណាក់​យើង​មិនបាន​ធ្វើការ​ឃាត់ខ្លួន​គាត់​ពីព្រោះ​គាត់​អត់​បានដឹង​ទេ​គាត់​ដឹង​តែ​ថា​គេ​ជួល​បន្ទប់​ស្នាក់នៅ​ដូច​ភ្ញៀវ​ធម្មតា​តែ​ការលេង​ល្បែងស៊ីសង​គាត់​មិន​ឲ្យ​លេង​ទេ​។​សមត្ថកិច្ច​បាន​បន្តថា​ចំពោះ​ជន​ញៀន​ល្បែងស៊ីសង​នេះ​សមត្ថកិច្ច​កំពង់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រួមទាំង​វត្ថុតាង ៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ចាប់​ក្រុម​ញៀន​ល្បែង​បាន​ចំនួន​១៦​នាក់​នឹង​រឹបអូស​បាន​ថ្នាំញៀន​មួយចំនួន(រូប៖វ៉េបសាយ)