​សមត្ថកិច្ច​ចាប់​ជនដៃដល់​ដែល​វាយ​ស្ត្រី​ម្នាក់​នឹង​កំណាត់​ឫស្សី​បណ្តាលឱ្យ​សន្លប់​

137

(​ក្រចេះ​)​សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ​បាន​ចាប់​ជនដៃដល់​ម្នាក់​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​គឺ​យក​កំណាត់​គល់​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ដួលសន្លប់​នៅមុខ​ផ្ទះ​ជនរងគ្រោះ​។​រឿងរ៉ាវ​ដែល​កើតឡើង​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំបូរ​បានឱ្យដឹងថា​ជន​សង្ស័យ​ឈ្មោះ​សាំង​ខ្វាន់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​។​ចំណែក​ស្ត្រី រងគ្រោះ​ឈ្មោះ ងួន ប៉ិច រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

មន្ត្រីនគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ការឈាន​ដល់​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​បែបនេះ​គឺ​មូលហេតុ​មកពី​ជនរងគ្រោះ​ជេរប្រមាថ​មកលើ​ខ្លួន​ក៏​កើតឡើង​រឿង​បែបនេះ​តែម្តង​។​បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​គ្រៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​ចាប់​ជនដៃដល់​ដែល​វាយ​ស្ត្រី​ម្នាក់​នឹង​កំណាត់​ឫស្សី​បណ្តាលឱ្យ​សន្លប់​