​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៤​នាក់ រួមជាមួយ​ថ្នាំញៀន​មួយចំនួន​

838
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​រួមជាមួយ​ថ្នាំញៀន​២​កញ្ចប់​តូច​និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​ការឃាត់ខ្លួន​ស្ថិតនៅ​បន្ទប់​ជួល​តាមផ្លូវ​១៩៧២​ភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​កិច្ចសហការ​ល្អជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជុំវិញ​សភាពការណ៍ សន្តិសុខ​ក្នុង​មូលដ្ឋាន ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ចុះទៅ​ក្របួច​បាន ៤​នាក់​។ ក្នុងនោះ​ស្រី​ម្នាក់​ផងដែរ ដែល​ពួកគេ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ។​

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ បន្ត​តាម​នីតិវិធី ៕S/​

​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៤​នាក់ រួមជាមួយ​ថ្នាំញៀន​មួយចំនួន​