​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៣​នាក់​និង​គ្រឿងញៀន​៦​កញ្ចប់​

883
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់បាន​២​ករណី​ផ្សេងគ្នា រួមជាមួយ​ថ្នាំញៀន​៦​កញ្ចប់​។ ក្នុងនោះ​មួយកញ្ចប់​ធំ​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ នៅ​សង្កាត់​ចោមចៅ​៣ និង​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​នៅក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ បាន​២​នាក់ ទី​១ ឈ្មោះ ហេង និស្ស័យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។ ទី​២ ឈ្មោះ ប៉ាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដកហូត​បាន​ថ្នាំញៀន​៦​កញ្ចប់ តូច​៥​កញ្ចប់ និង​១​កញ្ចប់​ធំ ។​

សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ទៀត​នៅ​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ជនសង្ស័យ​ឈ្មោះ ស៊ឹម ស៊ីថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។​​ជនសង្ស័យ​ក្រោយ​ចាប់ខ្លួនបាន​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ៕S/​

​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៣​នាក់​និង​គ្រឿងញៀន​៦​កញ្ចប់​