​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ក្រាម​ពណ៌​ស

471
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួមជាមួយ​វត្ថុតាង​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​នៅ​២​ទីតាំង​ផ្សេងគ្នា​។​ទី​១​នៅ​សង្កាត់​ស្វា​ប៉ាក​និង​ទី​២​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឡុង សុខ​លីន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ទី​២-​ឈ្មោះ រឿន​ដា​រូ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​និង​ទី​៣​ឈ្មោះ​ប្រុស​ម៉ៅ​ភេទ​ប្រស​អាយុ​១៨​ឆ្នាំ​។​ជនសង្ស័យ​ចំនួន​៣​នាក់ រួមជាមួយ​វត្ថុតាង​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​,​ម៉ូតូ​ម៉ាកវ៉េវ​(​ចាស់​)​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​មួយគ្រឿង​។​

ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចាស់​(​អិន​ចុច​ពិល​)១​គ្រឿង​ទៀត​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ក្នុង​សកម្មភាព​ជួញដូរ​ថ្នាំញៀន​។​ក្រោយ​បញ្ចប់​ការស៊ើបអង្កេត​នេះ​បាននិងកំពុង​ស្ថិតនៅក្រោម​ការឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ក្នុង​ការកសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​