​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៤​នាក់​ករណី​គាស់​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ​

749
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​កង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង តាម​ចាប់​ជនសង្ស័យ​៤​នាក់​(​ស្រី​ម្នាក់​)​ក្នុងករណី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​។​ការចាប់ខ្លួន​បានធ្វើ​ឡើង​នៅ​ព្រៃ​ដូន​អុក​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ថ្ងៃទី​៩​ខែមិថុនា ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​៤​នាក់​ឈ្មោះ ចាង ឈី​ន​ឡុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។​ឈ្មោះ សុវណ្ណ រក្សា ហៅ​នី​ហ្សា ភេទ ស្រី អាយុ​២២​ឆ្នាំ ។​ឈ្មោះ ណង បញ្ញា ហៅ ពី ភេទ ប្រុស អាយុ​២៣​ឆ្នាំ ត្រូវជា​សង្សារ​របស់ នារី​ឈ្មោះ សុវណ្ណ រក្សា​និង​ឈ្មោះ ទ្រី រិទ្ធី ភេទ ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្រពាំង​ទា​។​

​ក្រោយពី​ឃាត់ខ្លួន​បាន ជនសង្ស័យ សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ចាត់ការ បន្ត​តាម​នីតិវិធី ៕S/​

​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៤​នាក់​ករណី​គាស់​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ​

#