​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​ករណី​ឆក់​កាបូប​មិនបាន​សម្រេច​

291
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​មិនបាន​សម្រេច​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ក្បែរ​កា​រ៉ា​ស់​សាំង​តេ​លា​ផ្លូវ​បេតុង​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌ មានជ័យ​កាលពី​រសៀល​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទី​១-​ជនសង្ស័យ​ឈ្មោះ សោម សំបូរ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​កោះនរា​ណ៍​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​(​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​) ។​២-​ជនសង្ស័យ​ឈ្មោះ ហរ ពិសេស ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ តាងូវ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ កម្មករ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះ​មានឈ្មោះ វ៉ាត ហឿង ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ មុខរបរ កម្ម​ការ​នី​រោងចក្រ ។

វត្ថុតាង​ចាប់យក ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស់ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W6251(​ជា​របស់​ជនសង្ស័យ​) និង កាបូបស្ពាយ ពណ៍​លឿង ចំនួន​១(​ខាងក្នុង​មាន​ប្រាក់​ចំនួន​៣០​ដុល្លារ ជា​របស់​ជនរងគ្រោះ​) ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​៕S/