​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

128
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំង​:​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ ត្រូវ​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​ចាប់បាន ​ខណៈដែល​ក្រុម​ទាំងនេះ​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​២​ទីតាំង​ផ្សេងគ្នា​គឺ​នៅផ្ទះ​សំណាក់ វិមាន​ជ័យ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។​មួយកន្លែង​ទៀត​ត្រង់​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​ កាលពី​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ៥​នាក់​៖១-​សុខ គុណ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​២- យូ ស្វែ​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ ៣​ស្រី​រត​នះ ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។​៤- ង៉ែត មុន្នី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ។​៥- ហ៊ឹម សុខលី ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​។​សមត្ថកិច្ច​ដកហូតវត្ថុតាង ប្រភេទ​ថ្នាំ​ម៉ា​ទឹកកក​២​កញ្ចប់​ ដាវ​១​ដើម ទូរស័ព្ទ​៣​គ្រឿង​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​នគ​បាល​ក្រុង​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់​តាម​នីតិវិធី​បន្ត​៕S/​Ha

#