​សមត្ថកិច្ច​ចាប់​ជន​ត្រូវ​ចោទ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

531
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​កម្លាំង​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០១៨ នេះ​បាន ចាប់​ជន​ត្រូវ​ចោទ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន ។ លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បាន បញ្ជាក់ថា ជន​ត្រូវ​ចោទ​រូបនេះ​ឈ្មោះ សឿន វិបុល អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ទួល​សូ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​លោក​អធិការ​បាន បន្តថា ជននេះ​ត្រូវបាន​ចាប់ខ្លួន យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក​ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល ចុះ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ដើម្បី​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​តុលាការ ចាត់ការ​បន្ត ៕S/