​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ជិះ​តាក់ស៊ី​ពី​ភ្នំពេញ​មក​កាច់ក​ម៉ូតូ​នៅ​កំពង់ឆ្នាំង​

575
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​បានធ្វើ​សកម្មភាព​ចូល​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ កែម ណាក់​ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំនៅ​មិន​ពិតប្រាកដ​។​រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ​រឿន​សុភា​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​រស់​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀ ។​

សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​រថយន្ត​តាក់ស៊ី​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្តកំពង់ឆ្នាំង​។ នៅពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​បានឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ​២០១៨ ទុក​ក្នុង​តូប​ប៉ះ​កង់ឡាន រួច​ក៍​ប្រាប់​ឱ្យ​ម្ចាស់​រថយន្ត​តាក់ស៊ី​ឈប់ ហើយ​បាន​ដើរ​សំដៅ​ទៅរក​ម៉ូតូ​រួច​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​តែម្តង​។​

ប៉ុន្តែ​ពេល​កំពុង​ធ្វើ​សកម្មភាព​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោឡើង​និង​បាន​ប្តឹង​សមត្ថកិច្ច​ដេញចាប់បាន​ក្នុងខណៈ​ពេលដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់​បាន​ចម្ងាយ​៥​គីឡូម៉ែត្រ ។​សមត្ថកិច្ច​បាន​កសាង​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាកា​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់កា​បន្ត​តាម​នីតិវិធី ៕S/​