​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​វាយខ្នោះ​បន្ទាប់ពីឃើញ​ក្មេងស្រី​លូកដៃ​ស្ទាប​ប្រដាប់ភេទ​

583

(​កណ្តាល​)៖​សមត្ថកិច្ច​នគរបាល​បាន​ចាប់​ជន​ម្នាក់​វាយខ្នោះ​បន្ទាប់​មាន​ពាក្យបណ្តឹង​ពី​គ្រួសារ​ក្មេងស្រី​រងគ្រោះ​អាយុ​៦​ឆ្នាំ​ក្នុងករណី​លូកដៃ​ស្ទាប​ប្រដាប់ភេទ​(​ប្រទូស្ត​កេរ្តិ៍​)​។​ការឃាត់​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​រទាំង​ត្បូង​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​កាលពី​វេលា​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ ២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជន​ល្មោភកាម​មានឈ្មោះ បាន ស៊ឹម ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ នេសាទ​ត្រី មាន​ទីលំនៅ ភូមិ​រទាំង​ត្បូង​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​ក្មេងស្រី​រងគ្រោះ​៖​ឈ្មោះ​ម​.​ស​.​ឡ​.​អាយុ​៦​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ម្តាយ​ឪពុក​ដែល​ទីលំនៅ ភូមិ រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ឪពុក​ឈ្មោះ​ដួង មឿ​ន អាយុ​៤២​ឆ្នាំ​មុខរបរ​កសិករ ម្តាយ​ឈ្មោះ​ទ្រី សៀង​ហៃ មុខរបរ​កសិករ មា​នទី​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។​

​ប្រភព​ដដែល​បាន​បន្តថា​ការឃាត់ខ្លួន​ជនសង្ស័យ​តាម​បណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ​។​នៅវេលា​ម៉ោង​កើត​ខាងលើ​ជនសង្ស័យ​បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​ដាក់​សន្ទូច​នៅឯ​បឹង​ក្រោយ​ផ្ទះ​របស់ខ្លួន គាប់​ជួន​ពេលនោះ​មាន​ភ្លៀង​ធ្លាក់ ជនសង្ស័យ​ក៏បាន​ទៅ​ជ្រក​ភ្លៀង​ក្នុង​រោង​របស់​ឈ្មោះ ដួង​មឿ​ន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​(​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​)​។​ពេល​អង្គុយ​ជ្រក​ភ្លៀង​នោះ​ជនសង្ស័យ​ក៏បាន​យក​ទូរស័ព្ទ​ចាក់​ចំរៀង​ស្តាប់​រួច​ក៏បាន​យក​ផ្លែ​សន្ទូច​មក​បិត​នុយ​សំរាប់​ដាក់​បង្កៃ​យក​ត្រី​។​

​ពេលនោះ​ក្មេងរងគ្រោះ​ក៏បាន​មក​យក​ទូរស័ព្ទ​របស់​ជនសង្ស័យ​ដែល​ទុក​នៅលើ​កៅអី​ហើយ​ប្រាប់​អោយ​ជនសង្ស័យ​បើក​ទូរទស្សន៍​អោយ​ខ្លួន​មើល​។​ពេល​កំពុង​មើល​ជនរងគ្រោះ​បានធ្វើ​ឲ្យ​វៀច​អង់​តែ​ន​ទូរ​សព្ទ័​ដៃ​ឃើញ​ដូចនេះ​ជនសង្ស័យ​ក៏បាន​យក​ទូរស័ព្ទ​មក​តម្រង់​អង់​តែ​ន​។​

ពេលនោះ​ក្មេងរងគ្រោះ​ក៏​បានមក​ទ្រោប​ខ្លួន​លើ​ខ្នង​របស់​ជនសង្ស័យ​ហើយ​ជនសង្ស័យ​បាន​យកដៃ​ទៅ​ស្ទាប​ប្រដាប់ភេទ​របស់​ជនរងគ្រោះ ធ្វើអោយ​ក្មេងរងគ្រោះ​មាន​អាកា​រៈ​ឈឹ​ចាប់ រួច​ក៏បាន​ទៅ​និយាយប្រាប់​ម្តាយ​ថា ជនសង្ស័យ​បាន​យកដៃ​មក​ស្ទាប​ប្រដាប់ភេទ​ខ្លួន ។​ភ្លាមនោះ​ម្តាយ​របស់​ជនរងគ្រោះ​បាន​ទូរ​សព្ទ័​មកប្តឹង នគរបាល​ប៉ុស្តិ៍​ភូមិធំ ។

​ក្រោយ​ទទួលដំណឹង​នេះ​ភ្លាម​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ មក​សួរនាំ ។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​យកដៃ​ទៅ​ស្ទាប​ប្រដាប់ភេទ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ។
​បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​ដោយ​៖​ហូ​សាន់​

សមត្ថកិច្ច​ចាប់​ជន​ម្នាក់​វាយខ្នោះ​បន្ទាប់ពីរ​ឃើញ​ក្មេងស្រី​លូកដៃ​ស្ទាប​ប្រដាប់ភេទ​(រូប៖វ៉េបសាយ)