​សមត្ថកិច្ច​ចាប់​ត្រាកទ័រ​១​គ្រឿង​ដែល​ភ្ជួរ​ដី​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​

548
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​ត្រាក់ទ័រ​មួយគ្រឿង​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មោង​ឬ​ស្សី​ចាបបាន​ពេល​កំពុង​ឈូសឆាយ​តំបន់​ព្រៃ​លិច​ទឹក​ស្ថិតនៅ​ចំណុច​៣០​នៅ​ខាងកើត​ភូមិ​ដូន​ទ្រី​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី​យកទៅ​រក្សាទុក​។

​មិនទាន់​ដោះស្រាយ​ត្រូវ​ម្ចាស់​ត្រាក់ទ័រ​និង​ប្រជាពលរដ្ឋ​មួយចំនួន​កាលពី​ថ្ងៃទី​២៨​ខែឧសភា​បាន​លើកគ្នា​ទៅកាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​ទាមទារ​សុំ​យក​ត្រាក៎ទ័រ​មកវិញ​ដោយ​គាត់​សំអាងថា​ដី​ដែល​គាត់​ភ្ជួរ​រាស់​គឺ​អា​ស្រ៏​យ​ផល​ជាង​១០​ឆ្នាំ​មកហើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​នេះដែរ លោក​សឿ​ម ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្តបាត់ដំបង​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហាដីធ្លី​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នេះ​ថា​:​ធម្មតា​មុន​យើង​ចុះ​ស៊ីឈ្នួល​ភ្ជួរ​ឬ​ជួល​ធ្វើ​យើង​ត្រូវ​សួរ​គេ​សិន​ថា​ដី​នោះ​ជា​ដី​កម្មសិទ្ធិឯកជន​ឬ​ជា​ដី​រដ្ឋ​?

​បើសិនជា​ដី​រដ្ឋ​យើង​កុំទៅ​ភ្ជួរ​បើទោះបី​គេ​ឱ្យ​តម្លៃ​ណាក៏ដោយ ព្រោះ​ដី​នោះ​ជា​ដី​តំបន់​៣ ច្បាប់​ហាមឃាត់​ដាច់ខាត​ព្រោះ​វា​ពាក់ព័ន្ធ​ទៅនឹង​ជម្រក​ព្រៃ​លិច​ទឹក​សម្រាប់​ឱ្យ​ត្រី​ព​ង៌​ត្រី​កូន ៕S/

រូប​ថ​តៈ​ត្រាក់ទ័រ​ដែល​សមត្ថកិច្ច​ចាប់​ពេល​កំពុង​ភ្ជួ​រេស់​ក្នុង​តំបន់ហាមឃាត់ ប្រជាពលរដ្ឋ​នាំគ្នា​សុំឱ្យ​អាជ្ញាធរ​ខេ​ត្តួ ជួយ​ដោះស្រាយ​