​សមត្ថកិច្ច​ចាប់​បុរស​ម្នាក់​ពីបទ​គំរាមកំហែង​ថា​នឹង​សម្លាប់​

555
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​កម្លាំង​នគរបាល​ស្រុក​ស្អាង បាន​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​គំរាមកំហែង​ថា​នឹង​សម្លាប់​តាម​ដីកា​របស់​តុលាការ​ខេត្តកណ្ដាល​។​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​កាលពី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បញ្ជាក់​ប្រាប់ថា បុរស​រូបនេះ​ឈ្មោះ ធឿន​ធា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​របស់លោក​ផូង​វណ្ណ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ចោទប្រកាន់​ពីបទ​គំរាមកំហែង​ថា​នឹង​សម្លាប់​កើតហេតុ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

​បច្ចុប្បន្ន​បុរស​រូបនេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់​តាមច្បាប់ ៕S/​