​សមត្ថកិច្ច​ចាប់​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​សំរោង​ទង​

500

(​កំពង់ស្ពឺ​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ច្បារមន​និង​ស្រុក​សំរោង​ទង​បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ក្នុង​វត្ត​ធ​ម្មា​យុទ្ធ​ស្ថិតនៅ​ភូមិ​ចំបក់​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៧​។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​១. ឈ្មោះ ទេព រក្សា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​២. ឈ្មោះ មុត សំបុណ្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​ខោ​ប សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​៣. ឈ្មោះ ឈុំ ធារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​ចំការ​ដូង​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​៤.​ឈ្មោះ​ម៉ាន់​ផាន់​ណា​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​៥. ឈ្មោះ វន រ៉ាវី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​ជើងភ្នំ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ប្រភព​ដដែល​បាន​បន្តថា​សមត្ថកិច្ច​ដ​ក​ហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយកញ្ចប់​តូច​,​ទូរស័ព្ទដៃ​មួយគ្រឿង​,​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់​,​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ព​ណ៍សរ​ស្លាក​លេខ​ភ្នំពេញ​2AK3882​។​ករណីនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទី​តាម​នីតិវិធី​នៃ​ច្បាប់​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​