​សមត្ថកិច្ច​ចាប់​មេខ្លោង​វៀតណាម​និង​ខ្មែរ​ដកហូត​គ្រឿងញៀន​ជាង​៦០​គីឡូ​

962
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមត្ថកិច្ច​កម្ពុជា​និង​វៀតណាម​បាន​សហការគ្នា​បង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​កម្ពុជា​ទៅ​វៀតណាម​ដកហូត​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​។​ចាប់ខ្លួន​មេខ្លោង​ជា​ជនជាតិ​វៀតណាម​និង​បក្ខពួក​ជា​ជនជាតិខ្មែរ សរុប​៩​នាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​កម្លាំងយោធា​ការពារ​ព្រំដែន​វៀតណាម​បានធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​កម្ពុជា​ទៅ​វៀតណាម​តាម​ច្រករបៀង​ក្នុង​ឃុំ​គ្រួស​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​

មេខ្លោង​ជា​ជនជាតិ​វៀតណាម​ឈ្មោះ Truong quoc cuong អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ភូមិ Go Chau Mai ឃុំ Khanh hung ស្រុក វិញ​ហឹ​ង ខេត្ត​ឡុង​អាន​។ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​។ សមត្ថកិច្ច​ដកហូត​បា​ន​សារធាតុ​ញៀន​ហេ​រ៉ូ​អ៊ី​ន និង​មេ​តំ​យក​វីតាមីន សរុប ៦៣,៦​គីឡូក្រាម​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ជាង​៦៣​គីឡូក្រាម​គឺ​ខ្លួន​បាន​នាំ​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា​កាត់​តាម​ជា​ស្រែ ក្នុង​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ដោយ​ឱ្យឈ្មោះ រស់ អឿន និង​ប្រពន្ធ ព្រមទាំង​ឈ្មោះ អ៊ុក ហ៊ាង ភេទ​ស្រី រស់នៅ​ភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ជា​អ្នក​ដឹកជញ្ជូន​។

ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​សមត្ថកិច្ច​វៀតណាម​និង​សមត្ថកិច្ច​ជំនាញ​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ដោយមាន​ការសម្របសម្រួល​របស់លោក​គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​បាន​បន្ត​នីតិវិធី​។​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ស៊ីថា ហៅ​អែម ត្រូវជា​កូន​របស់​មុខសញ្ញា​ឈ្មោះ អ៊ុក ហ៊ាង នាំយកមក​ធ្វើការ​សាកសួរ នឹង​បន្ត​ឆែកឆេរ​លំនៅស្ថាន រកឃើញ​វត្ថុតាង​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​បី​កញ្ចប់ ស្មើ​ទម្ងន់ ៤៣៦,០៩​ក្រាម រួមទាំង​សម្ភារៈ​ជា​វត្ថុតាង​មួយចំនួនទៀត​រួមទាំង​សម្ភារៈ​ជា​វត្ថុតាង​មួយចំនួនទៀត​។​

​ជនសង្ស័យ​ចំនួន​៨​នាក់ ជា​ជនជាតិខ្មែរ​ដែល​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​រួមមាន​:១-​ឈ្មោះ សៅ រឹម ភេទ​ស្រី ចាប់ខ្លួន​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​។​២-​ឈ្មោះ ផូ​ន ហុង ភេទ​ប្រុស ចាប់ខ្លួន​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​។​៣-​ឈ្មោះ រស់ អឿន ភេទ​ប្រុស ចាប់ខ្លួន​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​។​

៤-​ឈ្មោះ អ៊ុច សុ​ភាន ភេទ​ប្រុស ចាប់ខ្លួន​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​។​៥-​ឈ្មោះ ឈ្មោះ អ៊ុក ហ៊ាង ភេទ​ស្រី​៦-​ឈ្មោះ ឈ្មោះ ចាន់ ស៊ីថា ហៅ​អែម ភេទ​ប្រុស​៧- ឈ្មោះ មាស ឃឹម​សុ​នា ភេទ​ប្រុស​
៨-​ឈ្មោះ ព្រុំ វ៉ុ​ន ភេទ​ប្រុស

​ជនសង្ស័យ​ទាំង​៨​នាក់​ជាប់ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។​ជនសង្ស័យ​ទាំង​៨​នាក់​និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩៕S/​