​សមត្ថកិច្ច​ចាប់​មេខ្លោង​ថ្នាំញៀន​ខ្មែរ​និង​វៀតណាម​៣​នាក់​បញ្ជូនទៅ​តុលាការ​និង​វត្ថុតាង​ជាង​២​គីឡូក្រាម

736

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ជា​ជនជាតិខ្មែរ​ម្នាក់​និង​វៀតណាម​២​នាក់​ជាមួយ​ថ្នាំញៀន​ជាង​២​គីឡូក្រាម​រួច​បាន​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៧​ខែសីហា ឆ្នាំ​២០១៧​មុខ​វត្ត​មហាមន្ត្រី​សង្កាត់​អូឡាំពិក​ទី​១​ខណ្ឌចំការមន​។​ក្នុង​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​២១១៩,៦៤​ក្រាម ទូរស័ព្ទដៃ​៣​គ្រឿង ម៉ូតូ​មួយគ្រឿង រថយន្ត​មួយគ្រឿង​នៅមាន​ផ្ទះ​២​កន្លែង​និង​ឃ្លាំង​មួយកន្លែង​ទៀត​ស្ថិតក្នុង​ការឃាត់ទុក​នៅ​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ យូ សូរិយា ហៅ​យ៉ា ជនជាតិខ្មែរ ជា​មេខ្លោង​ជួញដូរ​។​២,​ឈ្មោះ ង្វៀង ហ្វឹ​ង​គៀន ហៅ​សុខ​ហេង ជនជាតិ​វៀតណាម និង​៣, ឈ្មោះ ង្វ​ផង ធី​ធី ជនជាតិ​វៀតណាម​ដែរ អ្នក​ទាំងពីរ​ជា​បក្ខពួក​។​
​ក្រោយ​ឃាត់ខ្លួន សាកសួរ និង​កសាង​សំណុំរឿង​រួចហើយ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏បាន​បញ្ជូន​ជនសង្ស័យ រួមជាមួយ​ថ្នាំញៀន និង​វត្ថុតាង​ខាងលើ ទៅ​បន្ត​នីតិវិធី​នៅ​តុលាការ​រាជធានី​ភ្នំពេញ​៕S/​ដោយ​៖​ហូ​សាន់​

មេខ្លោង​ថ្នាំញៀន​ខ្មែរ​និង​វៀតណាម​៣​នាក់​បញ្ជូនទៅ​តុលាការ​និង​វត្ថុតាង​ជាង​២​គីឡូក្រាម (រូប៖វ៉េបសាយ)