​សមត្ថកិច្ច​ចាប់​រថយន្តក្រុង​បូព៌ា​អាស៊ី​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​

282
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​មួយគ្រឿង​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ឃាត់​ក្នុងករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​។​រថយន្ត​ដឹក​សត្វព្រៃ​ចេញពី​ខេត្តសៀមរាប​ចាប់បាន​នៅ​ភូមិ​ស្លាក​ក្រាញ់​ឃុំ​សំព្រោជ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​វរ​សេនី​យ៏​ទោ​ឃុន​ប៊ុន​ហូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បានឱ្យដឹងថា​ដោយមាន​ការចូលរួម​ពី​លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តកំពង់ធំ​,​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​។​បានសម្រេច​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​មួយគ្រឿង​ដែល​ដឹក​សត្វព្រៃ​ចេញពី​ខេត្តសៀមរាប​រួម​នឹង​ដកហូត​បាន​សត្វព្រៃ​មួយចំនួនធំ​និង​អ្នកបើករថយន្ត​ម្នាក់​ផងដែរ​។​

​លោក​បាន​បន្តថា​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​មួយគ្រឿង​ម៉ាក​KIA​ពណ៌​ស្លា​ទុំលាយ​ស​ពាក់​ស្លាក​លេខ​៣D២៤១៧​ដែលមាន​អ្នកបើកបរ​ឈ្មោះ​ង​ន​វុន​រ៉ា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​ខេត្តពោធិសាត់​។

​លោក​បាន​បញ្ជាក់ថា​សត្វ​ព្រៃ​ដែល​ដកហូត​បានរួម​មាន​សត្វ​អណ្តើ​កសកល​ចំនួន​២៨​ក្បាល​ស្មើ​និង​១៧៩​គីឡូក្រាម​,​ពស់​ចាន់​ល្មម​ចំនួន​៨២​ក្បាល​ស្មើ​និង​៤៧​គីឡូក្រាម​និង​សត្វ​អ​ន្ស​ង​ចំនួន​៤​ក្បាល​ស្មើ​និង​៨​គីឡូក្រាម​។​សត្វព្រៃ​ដែល​ដកហូត​បាន​ត្រូវបាន​កងរាជអាវុធហត្ថ​ប្រគល់ឱ្យ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ចំណែក​វត្ថុតាង​រួមមាន​រថយន្ត​និង​អ្នកបើកបរ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​៕S/

​រូបភាពៈ ឃាត់​ចាប់​រថយន្តក្រុង​បូ​ពា​អាស៊ី ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​៕​បាយ័ន​