​សមត្ថកិច្ច​ចាប់​ស្លៀកខោ​ពាក់អាវ​ឱ្យ​បុរស​ម្នាក់​សតិ​មិន​ប្រក្រតី​ដើរ​ស្រាត​តាមផ្លូវ​មុន​យកទៅ​សង្គមកិច្ច​

1277
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៨​យុវជន​ម្នាក់​មាន​សតិ​មិន​ប្រក្រតី​ដោយសារ​ម៉ូតូ​បុក​កាលពី​ឆ្នាំមុន​បាន​បាត់បង់​ម្ចាស់​ការលែង​ដឹងអី​រហូតដល់​ដើរ​ស្រាត​តាមផ្លូវ​ត្រូវ​សន្តិសុខ​ផ្សារ​ស៊ិន​ជូ​រី​នាំគ្នា​ចាប់​ឃាត់​រួច​រក​ខោអាវ​ស្លៀកពាក់​ឱ្យ​។​ជន​នោះ​ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី ត្រង់ចំណុច​សួន​កុមារ​ពោធិចិនតុង ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​យុវជន​នោះ​មាន​សតិ​មិន​ប្រក្រតី​អាយុ​ជាង​២០​ឆ្នាំ ដើរ​ស្នាក់​នៅតាម​ចិញ្ចើមផ្លូវ ច្រើន​ថ្ងៃ​មកហើយ មិនដឹង​ផ្ទះសម្បែង សាច់ញាតិ​នៅ​ដល់​ណា​ទេ​។​ប្រជាពលរដ្ឋ​បាន​អះអាងថា​ពីមុន​ធ្លាប់​ឃើញ​យុវជន​ខាងលើ​ជា​មនុស្ស​ធម្មតា​តែ​ក្រោយ​មកជួប​គ្រោះថ្នាក់​ដោយ​ម៉ូតូ​បុក​បោក​ក្បាល ស្រាប់តែ​បាត់​មួយរយៈ​ក៏​ធ្លាក់ខ្លួន​ទៅជា​បែបនេះ ទៅវិញ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា យុវជន​ខាងលើ គេ​ឃើញ​មក​ស្នាក់នៅ ម្តុំ​ផ្សារ​ស៊ិន​ជូ​រី ផ្សារ​ពោធិចិនតុង ច្រើន​ថ្ងៃ​មកហើយ ក្នុងស្ថានភាព សតិ​មិន​ប្រក្រតី​។​ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​នេះ​បែ​ជា​ដើរ​ស្រាត​ខោអាវ​ផ្អើល​អ្នកដំណើរ​តាមផ្លូវ​។​ក្រោយពី​ប៉ះពាល់​សណ្តាប់ធ្នាប់​មុខមាត់​សង្គម​ត្រូវបាន​សមត្ថកិច្ច​សន្តិសុខ​ផ្សារ​ស៊ិន​ជូ​រី​រក​ខោអាវ​មក​ពាក់​ឱ្យ​ហើយ​រង់ចាំ​ប្រគល់ជូន​ទៅខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ៕S/

​សមត្ថកិច្ច​ចាប់​ស្លៀកខោ​ពាក់អាវ​ឱ្យ​បុរស​ម្នាក់​សតិ​មិន​ប្រក្រតី​ដើរ​ស្រាត​តាមផ្លូវ​មុន​យកទៅ​សង្គមកិច្ច​