​សមត្ថកិច្ច​ចាប់​ឪពុកចុង​ដែល​ព្យាយាម​រំលោភ​កូនស្រី​ដើម​នៅ​ខេត្តព្រះវិហារ​

707
ចែករម្លែក
  • 57
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​បា​ន​ចាប់​ឪពុកចុង​ម្នាក់​ដែល​ព្យាយាម​រំលោភ​សេ​ពស​ន្ទ​វៈ​លើ​កូនស្រី​ដើម​តែ​មិនបាន​សម្រេច​និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​។​ការចាប់ខ្លួន​ឪពុកចុង​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​យាង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​គង់គា​ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​នេះ​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​អ៊ុ​ប៉ិល​អាយុ​៥០​ឆ្នាំ​។​រីឯ​នារី​រង​គ្រោះជា​កូនចុង​មានឈ្មោះ​គ​.​រ​.​ន​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

​លោក​គង់គា​បាន​បន្តថា​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​កូនស្រី​ចុង​ថា ទៅធ្វើ​ទូរស័ព្ទ​នៅ​ស្រុក​គូលែន​។ ប៉ុន្តែ​បែរជា​ដឹក​រហូតដល់​ភូមិ​យាង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​លុះដល់​កន្លែង​ស្ងាត់​ឪពុកចុង​រូបនេះ​បានឱ្យ​កូនស្រី​ជា​អ្នក​ឌុប​ម្តង​នៅពេលនោះ​ហើយ​បានធ្វើឱ្យ​ឪពុកចុង​ចិត្ត​រូបនេះ​មានឱកាស​បាន​យកដៃ​ឱប​ចង្កេះ​កូន​ពីក្រោយ​។​

​មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​លូក​លេង​សព្វ​រាងកាយ​របស់​កូនស្រី ដោយ​ប្រាប់ថា ស្រឡាញ់​កូនស្រី ចង់បាន​ធ្វើជា​ប្រពន្ធ និង​សន្យា​នាំរ​ត់ទៅ​នៅ​ប្រទេស​ថៃ​ទៀតផង​។​ឃើញ​ឪពុកចុង​ធ្វើ​សកម្មភាព​បែបនេះ កូនស្រី​យំ​អង្វរ​ដោយ​ប្រាប់ថា ស្រឡាញ់​ដូច​ឪពុក​បង្កើត ចឹ​ង​កុំ​ធ្វើបាប​ខ្ញុំ​អី​។​

​លោក​គង់គា​បានឱ្យដឹង​ទៀតថា​ស្រប​ពេលដែល​ឪពុកចុង​កំពុង​លូក​រាវ​ពេញ​រាយ​កាយ​គាប់​ជូន​ពេលនោះ​ដល់​កន្លែង​ដីខ្សាច់​មិនអាច​ជិះ​ឌុប​កើត​។​ពេលនោះ​កូនស្រី​បានឱ្យ​ឪពុកចុង​ចុះជួយ​រុញ​ម៉ូតូ​ពេលនោះ​ហើយ​ដែលមាន​ឱកាសល្អ​កូនស្រី​ក៏​ជិះ​ម៉ូតូ​រត់​យករួចខ្លួន​ពី​ការប៉ុនប៉ង​ចាប់រំលោភ​ពី​សំណាក់​ឪពុកចុង​នេះ និង​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​លោក​បាន​បន្តថា ក្រោយ​ទទួលបាន​ការប្តឹង​ពី​កូនស្រី​ចុង ជុំវិញ​រឿងរ៉ាវ​ដែល​កើតឡើង​នេះ សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។ លុះ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​បានឃើញ​ជ​ន​សង្ស័យ​នៅ​ភូមិ នៅក្នុង​ស្រុក​សង្គម​ថ្មី ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​នៅ​ល្ងាច​នេះ​ជនសង្ស័យ និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​៕S/

​សមត្ថកិច្ច​ចាប់​ឪពុកចុង​ដែល​ព្យាយាម​រំលោភ​កូនស្រី​ដើម​នៅ​ខេត្តព្រះវិហារ​