​សមត្ថកិច្ច​ចុះទៅ​ចាប់​២​នាក់​ក្នុង​ផ្ទះសំណាក់​អូ​ដឹ​មរ​ណី​ជក់​គ្រឿងញៀន​

634
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​ត្រូវ​ម្លាំ​ង​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាវជ្រាវ​ចុះទៅ​ចាប់បាន​រួមជាមួយ​ថ្នាំញៀន ឧបករណ៍​ជក់ មួយចំនួនទៀត​។ ខណៈដែល​ជនសង្ស័យ ដេក​ស​ង្ងំ​ជក់​គ្រឿងញៀន​ក្នុង​បន្ទប់​លេខ​១០៣​ជាន់​ទី​១​ផ្ទះសំណាក់​អូ​ដឹ​ម ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ទីតាំង​ផ្ទះសំណាក់​ខាងលើ មាន​ថៅកែ​ឈ្មោះ បែ​ល វណ្ណា​ដា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ថៅកែ​ផ្ទះ​សំណក់ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត សង្កាត់​បេង​កក់​១ ខណ្ឌទួលគោក​។​ក្រោយពី​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឈានដល់​ចុះទៅ​ចាប់​ឃាត់ខ្លួន​មេការ​ផ្ទះសំណាក់​ម្នាក់ និង​ស្រី​ម្នាក់ទៀត ដកហូត​បាន​ថ្នាំញៀន និង​ឧបករណ៍​ជក់ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ វិត វ​ទ្ធី ហៅ អា​ចែ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ មេការ ផ្ទះសំណាក់ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​សូ​ប៉េង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាស​មាស ខេត្តកំពត ។ ទី​២ ឈ្មោះ ម៉ាក ស្រី​នាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្រោយពី​ចាប់​ជនសង្ស័យ​បាន​២​នាក់​សមត្ថកិច្ច​ហៅ​ថៅកែ​ផ្ទះសំណាក់​ផងដែរ សរុប​៣​នាក់ ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​បន្ត​នីតិវិធី រីឯ​ផ្ទះសំណាក់​ខាងលើ ត្រូវបាន​លោកស្រី​ព្រះរាជអាជ្ញា​បង្គាប់​ឱ្យ​បិទទ្វារ​ជា​បណ្តោះអាសន្ន ៕S/

#