​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​តាម​ទូរទស្សន៍​នៅ​ស្រុក​ឧដុង្គ​

1133
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខឹម​សាម៉ុន​បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​(​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍​ខ្សែកាប​)​។

​ការចុះ​បង្ក្រាប​ល្បែងភ្នាល់​នេះ​ធ្វើឡើង​នៅ​ទល់មុខ​វិទ្យាស្ថាន​បោសសំអាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចម្ងាយ​៥០​ម៉ែត្រ​ត្រង់ចំណុច​ភូមិ​ក្រាំង​ពន្លៃ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

​លោក​ខឹម​សាម៉ុន​អធិការនគរបាល​ស្រុក​បានឱ្យដឹងថា​មុន​ឈានដល់​ការបង្ក្រាប​ទីតាំង​ខាងលើ​កម្លាំង​នគរបាល​បានដាក់​បណ្ដាញ​តាមដាន​យូរណាស់​មកហើយ​។​បណ្ដាញ​បាន​រាយការណ៍​ថា​ទីតាំង​ខាងលើ​បាន​កំពុង​លេងល្បែង​ស៊ីសង​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍​។

លោក​បន្តថា​កម្លាំង​បាន​ចុះទៅ​បង្ក្រាប​និង​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ ឌឿ​ន សោភា ភេទ​ស្រី អាយុ​២៧​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ដកហូត ទូរទស្សន៍ lG៤៩​អ៊ី​ញ ពណ៌​ខ្មៅ​១​គ្រឿង ម៉ូតូ​ចំនួន ២៩​គ្រឿង​ទូរ​សព្ទ​ដៃ​អាយ​ហ្វូ​ន ចំនួន​២ គ្រឿង ចំណែក​អ្នក​មកលេង​ល្បែង​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​ត្រូវបាន​នគរបាល​នាំមក​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/

​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​តាម​ទូរទស្សន៍​នៅ​ស្រុក​ឧដុង្គ​