​សមត្ថកិច្ច​ចុះបង្ក្រាប​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា​ឃាត់​ជនសង្ស័យ​៣​នាក់​

435
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ចំនួន​២​ករណី​ផ្សេងគ្នា​ដោយបាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់​រួមទាំង​ដកហូត​គ្រឿងញៀន​ចំនួន​៧​កញ្ចប់​តូចធំ​។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ទ្រា​៤​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​ក្នុង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោកនាយ​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១​ឈ្មោះ​ហ៊ុន​ម៉ានិត​ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ និង​ទី​២​ឈ្មោះ ព្រុំ ផល្លា​ហៅ ឡា ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ​។​ទី​៣​ឈ្មោះ ភន សៀកឡេង​ហៅ​វែង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​អ្នក​ទាំង​៣​ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​ទ្រា​៤​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​បន្ដ​តាម​នីតិវិធី​បន្ដទៀត ៕S/​

​សមត្ថកិច្ច​ចុះបង្ក្រាប​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា​ឃាត់​ជនសង្ស័យ​៣​នាក់​