​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​ដុះ​ស្លែរ​មួយកន្លែង​ក្នុង​ខណ្ឌមានជ័យ​

307
ចែករម្លែក

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​នេះ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ដុះ​ស្លែរ​មួយកន្លែង​ក្នុងភូមិ​ចំរើន​ផល់​សង្កាត់​បឹងទំពន់​១​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ម៉ូតូ​១៧​គ្រឿង និង​មាន់​ជល់​ជាច្រើន​ក្បាល​។​

​ក្នុង​ប្រ​ត្តិ​ប​ត្ត​ការណ៍​ចុះបង្ក្រាប​នេះ​នេះដែរ​គឺ​ដឹកនាំ​កម្លាំង​បញ្ជារ​ផ្ទាល់​ដោយ​លោក​ប៊ុត​សត្យា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​សូមបញ្ជាក់ថា​ទីតាំង​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែរ​មួយ​នេះ​គឺ​បើក​លេង​ជា​យូរ​ឆ្នាំ​មកហើយ​។

​តែ​អជ្ញាធរ​មាន​សមត្ថកិច្ច​ខណ្ឌមានជ័យ​មិន​អើពើរ​ចុះបង្ក្រាប​ឡើយ​ដោយ​ទុកឱ្យ​ទីតាំង​នេះ​បើក​ដំណើរការបាន​យ៉ាង​រលូន​មិន​ខ្វល់​ពី​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​៩​ចំណុច​ដែល​រាជរដ្ឋាភិបាល​។

​នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​នេះដែរ​គឺ​មិនមែន​មានតែ​ទីតាំង​ជល់​មាន់​មួយកន្លែង​នេះ​ទេ​គឺមាន​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​កន្លែង​ទៀត​។​ជាពិសេស​ទីតាំង​កត់​ឆ្តោ​ត​យួន​ខុសច្បាប់​ដែល​កំពុង​រីកដុះដាល​ជាច្រើន​កន្លែង​ផងដែរ​ហើយ​ទីតាំង​កត់​ឆ្នោត​យួន​ទាំងនោះ​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់ថា​គឺមាន​មេ​ឆ្នោត​ដ៏​ធំ​ឈ្មោះ​ព្រីង​ដែល​កាង​នៅ​ពី​ក្រោយខ្នង​តែ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ចុះបង្ក្រាប​នោះទេ​៕S/​