​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេ​វា​ផ្លូវភេទ​ឃាត់ខ្លួន​៨​នាក់​

450
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​កា​ពារ​អ​នីតិ​ជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​មួយកន្លែង​ដែល​បង្កប់​សេ​វាកម្ម​ផ្លូវភេទ​និង​ឃាត់ខ្លួន​មនុស្ស​ស្រី​៥​នាក់​។​ក្នុងនោះ​មាន​ថៅកែ​ហាង​និង​ភ្ញៀវ​៣​នាក់​ទៀត​។​ការចុះ​ចាប់​នេះ​បាន​ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវ​លេខ​២៧១​សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក​ កាលពី​យប់​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៩​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ​ពលរដ្ឋ​បាន​រាយការណ៍​សម្ងាត់​ថា​​ទីតាំង​មាន​សេ​វាកម្ម​បម្រើ​ផ្លូវភេទ​ ទើប​កម្លាំង​នគរបាល​ចុះ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​យូ​រមកហើយ​ទើប​នៅ​ថ្ងៃកើតហេតុ​ចុះបង្ក្រាប​តែម្តង​។​សមត្ថកិច្ច​ឃាត់ខ្លួន​នារី​ជា​ជនរងគ្រោះ​ចំនួន​៤​នាក់​និង​ថៅកែ​ហាង​ម្នាក់​ថែមទាំង​ភ្ញៀវ​ប្រុសៗ​៣​នាក់​ទៀត​។

ក្រោយ​ឃាត់ខ្លួន​ ជនរងគ្រោះ​ទាំង​៤​នាក់​និង​ភ្ញៀវ​៣​នាក់​ត្រូវបាន​នាំយកទៅ​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិ​ជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​អប់រំ​។​ដោយឡែក​ថៅកែ​​ហាង​ត្រូវបាន​នគរបាល​កសាង​សំណំ​រឿង​រង់ចាំ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​Ha