​សមត្ថកិច្ច​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល​ដើម្បី​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​

312
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ​ព្រហ្ម​វ៉ាន់ឌី​អធិការរង​បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល​ក្នុង​តំបន់​ស្មុគស្មាញ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។​ស្ថិតនៅ​ភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​ក្នុងនោះ​ក៏បាន​នាំខ្លួន​យុវជន​១០​នាក់​យកទៅ​សាកសួរ​។​

​លោក​អធិការរង​បានឱ្យដឹងថា​ក្នុងចំណោម​យុវជន​ទាំង​១០​នាក់​ដែល​សមត្ថកិច្ច​ហៅ​មក​សាកសួរ​ក្រោយ​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ឃើញថា​២​នាក់​ក្នុងចំណោម​នោះ​មាន​សារធាតុ​ញៀន​ត្រូវបាន​ឃាត់ខ្លួន​តែម្តង​។​ដោយឡែក​យុវជន​៨​នាក់​ទៀត​អត់​មាន​សារធាតុ​ញៀន​គ្រាន់​ធ្វើ​អប់រំ​រួច​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ៕S/​