​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​ម៉ាស៊ីន​អារឈើ​ក្រុមហ៊ុន​មួយ​នៅ​ស្រុក​គូលែន​

820
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង ម៉ាស៊ីន​អារឈើ​ក្រុមហ៊ុន (​ខេ​ម​បូ​ឌា ប្លូ​ហេ​វិ​ន​លីមីត​ធិ​ត​)​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្យូ ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ ។​

​ការចុះ​ត្រួតពិនិត្យ​នោះ​ដឹកនាំ​ដោយ​លោក លី សា​រ៉ា​រិ​ទ្ធ អភិបាលរង ខេត្ត​តំណាង លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ដោយបាន​ពិនិត្យមើល​ឯកសារ​មាន​កិច្ចសន្យា​ប្រគល់​សិទ្ធ​បំពេញបន្ថែម​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨/ លិខិត​លេខ​៦២២​កស ក​ចុះ​ថ្ងៃទី​១៨​ខែមករា ឆ្នាំ​២០១៨​របស់​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ និង​នេសាទ ស្ដីពី​ការទទួលស្គាល់ ។​

​លោក​សេន​ឡាំ​តំណាង​ឲ្យ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ពុំបាន​ប្រមូល​ឈើ​មកពី​ខាងក្រៅ​យកមក​កែច្នៃ​ឡើយ​គឺ​ក្រុមហ៊ុន​បាន​កែច្នៃ​តែ​ឈើ​ដែល​ក្រុមហ៊ុន​បាន​បង់ពន្ធ​ចូល​រដ្ឋ​តែប៉ុណ្ណោះ​។​ក្រុមហ៊ុន​បានទទួល​ការងារ​អារឈើ​ចំនួន​៤០​ម៉ែត្រគូប​សម្រាប់​សាងសង់​អគារសិក្សា​វិទ្យាល័យ​ស្រ​យ៉ង​។​

តែដោយសារ​តែ​ឈើ​ភាគ ច្រើន​ពុំ​សូវ​មានគុណ​ភាពល្អ​សម្រាប់​សាងសង់​សាលារៀន ទើប​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ ពីរ​ប្រជាពលរដ្ឋ​ដែល​អារ​តាម​ក្បាល​ស្រែ​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ដើម្បី​បង្គ្រប់​តាម​ចំនួន​ឈើ ដែល​ត្រូវ​សាងសង់​សាលារៀន ។​

​ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ​រួចមក​ក្រុមការងារ​បាន​ពិនិត្យឃើញថា​ឈើ​ហ៊ុ​ប​មូល​ដែល​បាន​បង់ពន្ធ​រួច​មាន​គុណភាព​ពុំសូវល្អ​ពិតប្រាកដ​មែន ហើយក៏​ពុំ​ឃើញ​មាន​ឈើ​ហ៊ុ​ប​ថ្មី​នៅក្នុង​បរិវេន រោង​ម៉ាស៊ីន​ឡើយ ។​

លោក​លី​សា​រ៉ា​រិ​ទ្ធ​បាន​ថ្លែងថា​សូម​ឲ្យ​ក្រុមហ៊ុន​ទៅ​ដាក់ពាក្យ​ស្នើសុំ​ឈូសឆាយ​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ទៅ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រវាង​ក្រុមហ៊ុន​និង​ដៃគូ​ដែល​ទទួល​សិទ្ធ​ប្រមូល​ផល​អនុផល​ព្រៃឈើ​។ក្រោយ​ឈូសឆាយ​ត្រូវ​អនុវត្តន៍​តាម​គម្រោង​វិនិយោគ​ដី​សប្បទាន​សេដ្ឋកិច្ច​ហើយក៏​ពុំ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ​ឬ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ប្រជាជន​កាប់​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ ។

អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដំណើរការ​អារឈើ​ឲ្យ​គ្រប់​តាម​សំណើរ​សុំ​សាងសង់​សាលារៀន​វិទ្យាល័យ​ស្រ​យ៉ង់​តាម​ផែនការ​ហើយ​ក្រុមហ៊ុន​ដី​សប្បទាន​សេដ្ឋកិច្ច​និង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធ​ប្រមូល​ផល​អនុផល​ត្រូវ​ចូលរួម​សហការ​ណ៍​ជាមួយ​កម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ក្នុង​ការចុះ​បំពេញការងារ​ផងដែរ ៕S/

សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​ម៉ាស៊ីន​អារឈើ​ក្រុមហ៊ុន​មួយ​នៅ​ស្រុក​គូលែន​