​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​ខេត្ត​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​

298

(​បាត់ដំបង​)៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​​និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​។​ជនសង្ស័យ​រូបនេះ​ត្រូវ​ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ ឆ្នាំ​២០១៨​និង​ដកហូត​វ​ត្តុ​តាង​មួយចំនួន ។​

លោក​វរសេនីយ៍ទោ​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ ឈ្មោះ​សាយ រស់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​រតនៈ​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​ចំណែក​វត្ថុតាង​ដែល​ដក​ហូត​បាន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE ម៉ា​ទឹកកក​)​ចំនួន​១​ថង់​ទម្ងន់​០,៣៩​ក្រាម កាបូប​សម្រាប់​ដាក់​លុយ​១ ពូថៅ​១ កូន​កន្ត្រៃ​កាត់​ដែក​១​និង​កូនកាំបិត​២ ។​

​លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឳ្យ​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវីធី​៕S/​ដោយៈ​គ្រញូង​