​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​បទល្មើស​ជលផល​និង​រឹបអូស​វត្ថុតាង​យក​ដុតបំផ្លាញ​ចោល​

289
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​លោក​ម៉ក់​ពន្លក​នាយរង​ខណ្ឌ​ជលផល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ខាងក្រោយ​ឃុំ​កំពង់​គរ​ឃុំ​តា​ម៉ៅ​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​

​លោក​ម៉ក់​ពន្លក​នាយរង​ខណ្ឌ​ជលផល​ខេត្តក្រចេះ​បានឱ្យដឹងថា​កម្លាំងចម្រុះ​ចូ​ម​រួមសហការ​បាន​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​រឹបអូស​បាន​វត្ថុតាង​យក​ដុត​បំផ្លាញចោល​។​ឧបករណ៍​មានដូចជារ​បាំងសាច់​ព្រួល​ស្បៃ​មុង​ចំនួន​១២​ខ្សែ​ប្រវែង​៧៣០​ម៉ែត្រ​។​របាំង​សាច់​អួន​នីឡុង​ចំនួន​៨​ខ្សែ​ប្រវែង​១.០០០​ម៉ែត្រ​,​លូ​ស្បៃ​មុង​ចំនួន​១០​មាត់​លូ​,​លប​សាច់​អួន​នីឡុង​ចំនួន​១៨​គ្រឿង​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​ជាង​១០០​គីឡូក្រាម​។​

​លោក​អនុប្រធាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​ដើម្បី​រក្សា​ធនធាន​ជលផល​ឱ្យ​គង់​វង់​សម្រាប់​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត​។​ក្នុងនោះ​លោ​កទ​ទួ​ច​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់​សូមមេត្តា​កំ​ប្រើ​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់​ដូចជា ឧបករណ៍​ឆក់​ត្រី ឧបករណ៍​នេសាទ​ស្បៃ​ម៉ុង ឬ​ប្រើប្រាស់​ឧបករណ៍​លប​ណ​រ៉ាវ ឧបករណ៍​នេសាទ​ប្រឺស​១០០​។​

​ព្រោះ​សុទ្ធតែជា​ឧបករណ៍​ដែល​ច្បាប់​ហាមឃាត់​ទាំងអស់​គឺជា​ឧបករណ៍​បំផ្លាញ​ធនធាន​ជលផល​យ៉ាងខ្លាំង​។​ដូច្នេះ​សំណូមពរ​ឱ្យ​ពួកគាត់​កុំ​ប្រើ​ឧបករណ៍​ទាំងនេះ​សម្រាប់​រដូវ​បិទ​នេសាទ​នេះ​។​សុំឱ្យ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ចៀសវាង​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​បង្ក្រាប​ដុតបំផ្លាញ​ឬ​ចាប់​មនុស្ស​ផ្ដន្ទាទោស​ថែមទៀត​។​

​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្ដី​សហគមន៍​នេសាទ​ក្ដី​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​សូមមេត្តា​ជួយផ្ដល់​ព័ត៌មាន​និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេះ​៕S/

រូបថត​៖​ជលផល​ចុះបង្ក្រាប​បទល្មើស​ខុសច្បាប់​នៅ​ស្រុក​ព្រែក​ប្រសព្វ​