​សមត្ថកិច្ច​ជំនាញ​ចុះ​ចាប់​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ក្នុងស្រុក​ជាំ​ក្សាន្ដ​

153
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ករណី​បទល្មើស​ព្រៃឈើ​នាពេល​ថ្មីៗ​នេះ​ត្រូវបាន​គណៈកម្មាធិការ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​និង​ការពារ​ធនធានធម្មជាតិ​ចុះបង្ក្រាប​នៅ​ខេត្ត​តំបន់​ភាគ​ឦ​សាន្ត​ប្រទេស​កន្លង​ទៅប្រើ​វិធានការ​ក្តៅ​។​ក្នុងនោះ​ក៏បាន​ចាប់ខ្លួន​ឧកញ៉ា​និង​អ្នកពាក់ព័ន្ធ​មួយចំនួន​យក​ដាក់គុក​រួមមាន​កា​រ​កម្ទេចចោល​ឧបករណ៍​យានយន្ត​បម្រើ​ដល់​បទ​ព្រៃឈើ​ជាច្រើន​សិប​គ្រឿង​ទៀតផង​។​

​ប៉ុន្តែ​ការប្រកប​របរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ទោះជា​ក្នុង​រូបភាព​តូចៗ​ក្តី​។​ដូច​នៅ​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ដ​និង​សង្កាត់​រដ្ឋ​ព្រៃឈើ​កន្ទួត​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ប្រភេទ​តូច​នៅ​ភូមិ​អន្លង់វែង​ថ្មី​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ ។​

វត្ថុតាង​ដែល​រិ​ប​អូស​បាន​ពី​ម្ចាស់​សប្ប​កម្ម​ឈ្មោះ​សៀង​នឿន​ភេទ​ស្រី​នៅ​ភូមិ​ខាងលើ​មាន​ម៉ូ​ទ័​រកា​ត់​២​គ្រឿង​,​ម៉ូ​ទ័​រមូល​វិ​ស​២​គ្រឿង​,​ម៉ូ​ទ័​រ​ខាត់​១​គ្រឿង​,​តាប​ជ្រាក​១​គ្រឿង​,​ម៉ាស៊ីន​គោយន្ត​១​គ្រឿង​,​គ្រាង​កៅអី​កោង​៨​គ្រឿង​,​។​វត្ថុតាង​រឹត​អូ​ប​បាន​របស់​ឈ្មោះ​ធា​ម៉ា​នី​ភេទ​ស្រី​នៅ​ភូមិ​ឃុំ​ខាងលើ​-​កង់​យ៉ូ​ង​៣,​ម៉ាស៊ីន​គោយន្ត​២​គ្រឿង​,​ឌី​ណា​ម៉ូ​១​គ្រឿង​,​ដង្គុំ​៣​គ្រឿង​,​រណា​វៀល​បញ្ឈរ​១​គ្រឿង​,​។​

​ឧបករណ៍​ទាក់ទិន​បម្រើការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ដែល​ត្រូវ​រិ​ប​អូស​យកមក​ទុក​នៅ​ទីចាត់ការ​របស់​សមត្ថ​កិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕S/

#