​សមត្ថកិច្ច​ដេញចាប់​ជនសង្ស័យ​២​នាក់​ករណី​វាយ​ប្លន់​យក​ម៉ូតូ​

638
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់ទឹក​ដេញចាប់បាន​និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​។​ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​ឡេ​ត​ពី​យុវជន​២​នាក់​បានសម្រេច​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​សុ​វណ្ណា​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​បានជា​ប់​ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​ម៉ូតូ​មានឈ្មោះ ទី​១ ប៉េង រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​និង​ទី​២​ឈ្មោះ​ទុន​ភារ​ក្ស​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ព្រមទាំង​ដកហូត​ម៉ូតូ​២​គ្រឿង​មកវិញ​រួមទាំង​របស់​ជនរងគ្រោះ និង​របស់​ជនសង្ស័យ​។​

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DO-6225 ជារ​របស់​ជនសង្ស័យ មួយទៀត​ម៉ាក SUZUKI ឡេ​ត ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1L3119​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​កាន់​ចា​នី​អាយុ​២៤​ឆ្នាំ​មុខ​របប​សំណង់​ស្នាក់​នៅក្នុង​សង្កាត់​បឹង​ស្នោ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង​កំពុង​ឃាត់​នៅ​ប៉ុស្ដិ៍នគរបាល​ទំនប់ទឹក ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/​

​សមត្ថកិច្ច​ដេញចាប់​ជនសង្ស័យ​២​នាក់​ករណី​វាយ​ប្លន់​យក​ម៉ូតូ​