​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​ជំនាញ​ឆបោក​យក​ម៉ូតូ​បាន​ម្នាក់​

792
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​សហការ​មួយ​ជនរងគ្រោះ​តាម​ចាប់ខ្លួនបាន​ជនសង្ស័យ​បាន​ម្នាក់​ករណី​ឆបោក​យក​ម៉ូតូ​នៅក្នុង​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​។​រួចមក​ជន​នោះ​គេចខ្លួនបាត់​រយៈពេល​៤​ថ្ងៃ​ទើប​ល្ងាច​ថ្ងៃទី​២១​ខែ​ឆ្នាំ​ដដែល​ទើប​ចាប់ខ្លួនបាន​នៅ​ភូមិ​បឹង​ណាយ​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ យ៉ឺ​ន សុខ​រ៉េ​ន ហៅ​អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ម​៨​ន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ ឃុំ ចាប់ខ្លួន​ខាងលើ ។​​ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ ឆបោក​យកទៅ​បាត់ ម៉ាក ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FO-4067 ។​ម្ចាស់​ម៉ូតូ​ឈ្មោះ សៀង គឹម​ហ៊​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ជង​ទង មាន​ទីលំនៅ ភូមិ​តា ស ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម ។​

​ជនរងគ្រោះ បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លងមក ខ្លួន​បានមក​មើល​កូន​ឈឺ កំពុង​សម្រាក​ព្យាបាល នៅ​គ្លីនិក​បែក​ចាន ស្រុក​អង្គស្នួល ។​ពេលនោះ​បាន​ជួប​ជាមួយ​ជនសង្ស័យ ដែលជា​អ្នក​ស្គាល់​រាប់អាន​គ្នា​កន្លងមក​ក៏ បាន​បបួល នាំទៅ​ទៅ​ផឹកស៊ី​នៅ​ហាង ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មិនទាន់បាន​ចូល​ផង ដល់​មុខ​ហាង ជនសង្ស័យ ខ្ចី​ម៉ូតូ​ជិះ ដោយ​ប្រាប់ថា ទៅយក​សាច់​ងៀត បងប្អូន​ផ្ញើរ​មក និង​លុយ​ផង​។​

​ជនរងគ្រោះ បានឱ្យដឹង​ទៀតថា​ពេល​បាន​ម៉ូតូ​ជិះ​យកទៅ បាត់​រហូត​តែម្តង​។ នៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ ខែមិថុនា មិនឃើញ​វិល​វិញ ជាច្រើន​ម៉ោង ទើប​សម្រេចចិត្តរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​ទាំងយប់ ឲ្យ​ជួយ​ស្រាវជ្រាវ រហូត​ស៊ើប​ដឹង ពី​កន្លែង​ជនសង្ស័យ​ស​ង្ងំ​លាក់ខ្លួន រាយការណ៍​ប្រាប់​សមត្ថកិច្ច ស្រាវជ្រាវ ឈានដល់​ទៅតាម​ចាប់ខ្លួនបាន ។​

​លោក វរសេនីយ៍ត្រី ជា សុវណ្ណ អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​បណ្តឹង​របស់​ជន​រងគ្រោះ ពី​ប៉ុស្តិ៍​ចោមចៅ​៣ រួចមក កម្លាំង​ជំនាញ​ខណ្ឌ ក្រោម​បញ្ជា ពី​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ ទើប​កម្លាំង​ជំនាញ ស្រាវជ្រាវ រួមជាមួយ ជនរងគ្រោះ និង​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន នៅ​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា​នេះ ។​

​ជនសង្ស័យ​ត្រូវបាន​អ្នកភូមិ ស្រុក ខាង​ខេត្តកំពង់ចាម ល្បី​គ្រប់គ្នា តាម​ជំនឿ ខាង​កាប់​មិន​មុត ដុត​មិន​ឆេះ ចាប់​មិនដែល​ជាប់​។ ព្រោះ​កន្លងមក​ជនសង្ស័យ ដើរ​ឆបោក​យក​ម៉ូតូ ឡាន ហើយ​មិនដែល​ចាប់ខ្លួន​បានឡើយ កោតសរសើ កម្លាំង​ប៉ូលីស​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ចាប់ខ្លួនបាន ដាក់​ខ្នោះ នាំយកទៅ​ផ្នែក​ជំនាញ ។​

​ក្រោយពី​ចាប់ខ្លួនបាន ជើង​ខ្លាំង ល្បី ជំនាញ​ឆបោក​ខាងលើ សមត្ថកិច្ច ឃាត់ខ្លួន សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕S/

#