​សមត្ថកិច្ច​ត្រួតពិនិត្យ​ភ្ញៀវ​ដែល​ធ្វើដំណើរ​ចូលមក​កាន់​ខេត្តមណ្ឌលគិរី

833
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​បើទោះបីជា​ខេត្តមណ្ឌលគិរី​គ្មាន​ករណី​កើតឡើង​ដោយសារ​វីរុស​Covid19​យ៉ាងណាក្តី​តែ​ខេត្ត​មួយ​នេះ​ត្រូវ​បាននិងកំពុង​អនុវត្ត​វិធី​ទប់ស្កាត់​ដោយ​ពិនិត្យ​លើ​អ្នកដំណើរ​ទាំងអស់​ដែល​ជិះ​ចូលមកក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ពិសេស​ភ្ញៀវ​បរទេស​នោះ​តែម្តង​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៦​មីនាឆ្នាំ​២០២០​នៅ​ចំណុច​គោលដៅ​ជាប់​ព្រុំប្រទល់​ខេត្តក្រចេះ​មណ្ឌលគិរី​កម្លាំងចម្រុះ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។​នៅ​ចំណុច​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​បាន​រឹតបណ្តឹង​ច្បាប់​ចរាចរ​ផ្លូវគោក​នឹង​បទបញ្ជា​ថ្មី​នូវ​ករណី​សង្ស័យ​។​ដើម្បី​ពិនិត្យមើល​កម្តៅ​ចំពោះ​អ្នកធ្វើដំណើរ​ចូលមក​ខេត្តមណ្ឌលគិរី​លើ​រថយន្ត​ដែលជា​ជនជាតិ​បរទេស​នឹង​ជនជាតិខ្មែរ​អ៊ិ​ស្លាម​។​

​ក្នុង​សកម្មភាព​នោះ​ដឹកនាំ​បទបញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាន់​ទិ​ត្យ​ស្នងការរង​ខេត្តមណ្ឌលគិរី​។​សមាសភាព​និង​សកម្មភាព​ចូលរួម​មាន​,​មន្ត្រីនគរបាល​ចរាច​រ​៤​រូប​,​កងកម្លាំង​អន្តរាគមន៍​៦​រូប​,​នគរបាល​អន្តោប្រវេសន៍​៣​រូប​,​កងកម្លាំង​អាវុធហត្ថ​ខេត្ត​៤​រូប​,​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បុគ្គលិក​ពេទ្យ​ជំនាញ​៥​នាក់​,​មន្ត្រី​មន្ទីរ​សាធារណការ​ម្នាក់​។​

​កម្លាំងចម្រុះ​សរុប​រួម​ចំនួន​២៤​រូប​ដែល​បានធ្វើ​ការចុះ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរ​ផ្លូវគោក​និង​អនុវត្តន៍​បទបញ្ជា​ថ្មី​។​ករណី​ត្រួតពិនិត្យ​ជនជាតិ​ម៉ាឡេស៊ី​និង​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ក្នុងករណី​សង្ស័យ​ផ្ទុក​ជំងឺ​Covid19​ជាប្រចាំ​ដែល​ធ្វើដំណើរ​លើ​រថយន្ត​គ្រប់​ប្រភេទ​ចូលមក​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។​ចំពោះ​ច្រកទ្វា​ទ្វេភាគី​ទាំងបី​ដែលមាន​ការចេញចូលរ​វៀង​ពលរដ្ឋ​កម្ពុជា​និង​វៀតណាម​ក៏មាន​ការដាក់​មន្ត្រី​សុខាភិបាល​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​

​ទោះជា​យ៉ាងណា​នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​អំពី​ករណី​សង្ស័យ​ពី​វីរុស​ដ៏​សាហា​នេះ​ក្នុង​ខេត្ត​ភាគ​ឦសាន​នេះ​នៅឡើយ គិត​ត្រឹម​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​នេះ​៕S/​