​សមត្ថកិច្ច​បង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​១០​នាក់​នៅ​ស្រុក​ចំនួន​២​ផ្សេងគ្នា​និង​វត្ថុតាង​

225

(​កំពង់ចាម​)៖​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​៣០​ខែតុលា​ឆ្នាំ​២០១៧​បាន​ចុះបង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​១០​នាក់​នៅ​ស្រុក​ចំនួន​២​ផ្សេងគ្នា​គឺ​ស្រុក​ជើងព្រៃ​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​និង​ស្រុក​កំពង់សៀម​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួមជាមួយ​វត្ថុតាង​មួយចំនួន​។

​មន្ត្រីនគរបាល​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បានឱ្យ​ដឹងថា​កម្លាំង​បាន​ចុះបង្ក្រាប​នៅ​ស្រុក​កំពង់សៀម​ចំណុច​ភូមិ​អំពិល​លើ ឃុំ​អំពិល ឃាត់ខ្លួន​ជន​ស​ង្ស័​ចំនួន​២​នាក់​ឈ្មោះ​សុខ​ច័ន្ទដារ៉ា​អាយុ​៣៤​ឆ្នាំ​និង​ឈ្មោះ​នី​ស្រី​ណុ​ច​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​
​ជា​ថ្នាំញៀន​ចំនួន​មួយកញ្ចប់ ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​1D-8539​។

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ មានមុខ​សញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ទូរស័ព្ទ​មក​ទិញ​ថ្នាំញៀន​ចំនួន​៣​ម៉ឺន​រៀល សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បាន​ម្នាក់ទៀត​ឈ្មោះ ឡុង វិសាល ហៅ​លាង អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ជិះ​ម៉ូតូ​មួយគ្រឿង ម៉ា​កវី​ត្រុន ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ សុខ ច័ន្ទដារ៉ា រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​

​ដោយឡែក​ប្រតិបត្តិការ​នៅ​ស្រុក​ជើងព្រៃ​ចំណុច​ភូមិ​ប្រ​បឹង ឃុំ​ស្តើង​ជ័យ ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ភិន យ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំញៀន​ចំនួន​មួយកញ្ចប់​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ មានមុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន​បាន​ទូរស័ព្ទ​មក​ទិញ​ថ្នាំញៀន​ពី​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​ផ្សេងទៀត​។​

​ក្នុងនោះ​ជនសង្ស័យ​ឈ្មោះ អម ទូច អាយុ​២៦​ឆ្នាំ​,​ឈ្មោះ ធា វណ្ណា អាយុ​២០​ឆ្នាំ​,​ឈ្មោះ តឿ ញ៉ែម អាយុ​២៥​ឆ្នាំ​,​ឈ្មោះ ខ្លូត សុភ​ក្តិ អាយុ​៣០​ឆ្នាំ​,​ឈ្មោះ ញា​ញ ប៊ុន​តុង អាយុ​២៤​ឆ្នាំ និង​ឈ្មោះ ភេ​ន សុ​ភី​ន អាយុ​១៨​ឆ្នាំ​។

​សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ចំនួន​៥​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង និង​ប្រាក់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​សមត្ថកិច្ច​បង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​១០​នាក់​នៅ​ស្រុក​ចំនួន​២​ផ្សេងគ្នា​និង​វត្ថុតាង​(រូប៖វ៉េបសាយ)