​សមត្ថកិច្ច​បង្ក្រាប​ករ​ណី​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​១៣​នាក់​នៅ​ក្រុងព្រះសីហនុ​

1223
ចែករម្លែក

​ (​ព្រះសីហនុ​)៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​២​ទីតាំង​ផ្សេងគ្នា​ដោយ​ឃាត់​បាន​ជនសង្ស័យ​១៣​នាក់​និង​ដកហូត​ថ្នាំ​មួយចំនួន​។​ការចុះ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នៅ​ទី​តាំងទី​១​ផ្ទះសំណាក់​ភា​រ៉ារ​ត្ន័ សង្កាត់​លេខ​២​។​ទីតាំង​ទី​២​នៅ​ម្តុំ​ក្លិប អិ​ល​វី​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។

​មន្ដ្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១​បង្ក្រាប​នៅផ្ទះ​សំណាក់ ភា​រ៉ារ​ត្ន័ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ដោយ​ឃាត់​បាន​ជនសង្ស័យ​៤​នាក់​ឈ្មោះ អ៊ា​ម សុវណ្ណារ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់​, ឈ្មោះ ឆ​យ ហេង អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ឈ្មោះ ប៊ុន រស្មី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ គីម ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ និង​ថ្នាំញៀន​៦​កញ្ចប់ ទូរស័ព្ទ​៣​គ្រឿង​។

​មន្ត្រី​ដដែល​បាន​បន្តថា​ដោយឡែក​ទីតាំង​ទី​២​នៅ​ម្តុំ​ក្លឹប​អិ​ល​វី​សង្កាត់​លេខ​៤​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្រើប្រាស់​បាន​៩​នាក់ ដកហូត​បាន​ទូរស័ព្ទ​៣​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៣​នាក់​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​បង្ក្រាប​ករ​ណី​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​១៣​នាក់​។(រូប៖វ៉េបសាយ)