​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​៤​នាក់​ដកហូត​ទូហ្គេម​ជាច្រើន​គ្រឿង​

477
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​លោក​ជា​ ពិសី ​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​ហ្គេម​បាញ់​ត្រី​មួយកន្លែង​(​មាន​សញ្ញា​សម្គាល់​LY114)​។ ​មាន​ទីតាំង​ស្ថិតនៅក្រោម​អគារ​ផ្ទះជួល​មួយកន្លែង​ជាប់​នឹង​អតីត​ផ្លូវ​រថភ្លើង​ក្រុមទី​១០ ​ភូមិ​ចុង​ខ្សាច់​ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ​ កាលពី​រសៀល​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​។

​ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​បាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ចំនួន ៤​នាក់​ជា​អ្នកលេង​។​ដោយឡែក​ចំពោះ​វត្ថុតាង​ សមត្ថកិច្ច​ខណ្ឌ​បាន​ដកហូត​ទូហ្គេម​បាញ់​ត្រី២​គ្រឿង និង​ទូហ្គេម​ពុង​បៀ​៦ គ្រឿង​។​បច្ចុប្បន្ននេះ វត្ថុតាង ត្រូវបាន​ដឹកជញ្ជូន​ទៅ​រក្សាទុក​បណ្ដោះអាសន្ន នៅ​រដ្ឋបាល​ខណ្ឌ​។​

​ចំណែកឯ​ជនសង្ស័យ​៤​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​យកទៅ​កាន់​ប៉ុស្តិ៍នគរបាល​សង្កាត់​ដើម្បី​អនុវត្តន៍តាម​នីតិវិធី​ជា​បន្តទៀត​។​ចំពោះ​ទីតាំង​ខាងលើនេះ​ត្រូវ​បិទទ្វារ​ចោល​ជា​បណ្ដោះអាសន្ន​៕S/​Ha