​សមត្ថកិច្ច​បង្ក្រាប​ទ​ល្មើស​ជលផល​ខុសច្បាប់នៅ​ក្រុង​ក្រចេះ​

489
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក​សេង​ភី​ណា​អភិបាលរងក្រុង​ក្រចេះ​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​ខុសច្បាប់​នៅ​ចំណុច​បឹង​រំលា​ច​ក្នុង​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​កាំ​ពី​បាន​បញ្ជាក់ថា​កម្លាំង​ចូលរួម​បង្ក្រាប​នោះ​រួមមាន​គណ​បញ្ជារ​ឯកភាព​ក្រុង​ក្រចេះ​កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​កាំ​ពី​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ឬ​ស្សី​សង្កាត់​អូរឫស្សី​និង​សហគមន៍​នេសាទ​អូរឫស្សី​។

​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​ដោយ​រឹប​អុស​វត្ថុតាង​រួមមាន​៖​លូ​ស្បៃ​មុង​ចំនួន​២៥​ខ្សែ​មាន​ប្រវែង​១២៥០​ម៉ែត្រ​លូ​ស្បៃ​មុង​ចំនួន​២៥​មាត់​លូ​;​បង្គោល​ឬ​ស្សី​ឃ្លៃ​ចំនួន​២៤០​ដើម​ចាក់​លែង​​កូន​ត្រី​ចំរុះ​ជាង​៥០​គីឡូក្រាម​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​។​

​ដុតបំផ្លាញ​ឧបករណ៍​ជលផល​ខុសច្បាប់​ទាំងអស់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​ជាមួយគ្នានេះ​លោក​សេង​ភី​ណា​អភិបាលរងក្រុង​ក្រចេះ​បាន​អំពាវនាវ​ដល់​បងប្អូន​អ្នកនេសាទ​សូមកុំ​ឧបករណ៍​ជលផល​ខុសច្បាប់​នឹងធ្វើ​ឱ្យ​ធនធានធម្មជាតិ​ចម្រុះ​បាត់បង់​ហើយ​មហន្តរាយ​ដល់​ជីវចំរុះ​ក្នុង​បឹង​ធម្មជាតិ​។​

​លោក​ក៏បាន​អំពាវនាវ​ទៀតថា​សូម​បងប្អូន​ព្រមទាំង​សហគមន៍​ព្រមទាំង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជាពិសេស​បងប្អូន​រស់នៅ​តាម​មូលដ្ឋាន​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ផ្ដល់ព័ត៌មាន​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ជ​ល​ផល​ខុសច្បាប់​គ្រប់​ប្រភេទ​និង​ដើម្បី​ការពារ​ធនធាន​ជលផល​ដែលមាន​ក្នុង​បឹង​ធម្មជាតិ​៕S/

​សមត្ថកិច្ច​បង្ក្រាប​ទ​ល្មើស​ជលផល​ខុសច្បាប់នៅ​ក្រុង​ក្រចេះ​