​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ស្រុក​ព្រែក​ប្រសព្វ​

837
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​ជំនាញ​ជលផល​ស្រុក​ព្រែក​ប្រសព្វ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​ម៉ៅ​នឹង​ក្រុមប្រឹក្សាឃុំ​តា​ម៉ៅ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ឃុំ​តា​ម៉ៅ​នឹង​ឃុំ​កំពុង​គរ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​បែន​ប៊ុន​ណា​រ៉ាវុធ​នាយផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​បាន​បញ្ជាក់ថា​កម្លាំង​ចូលរួម​បង្ក្រាប​នោះ​រួមមាន​កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​ប៉ុស្តិ៍​រដ្ឋបាល​តា​ម៉ៅ​និង​ក្រុមប្រឹក្សាឃុំ​តា​ម៉ៅ​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​។​

ក្នុងនោះ​រឹប​អុស​វត្ថុតាង​ដុត​បំផ្លាញចោល​ជាច្រើន​រួមមាន​៖​របាំង​ព្រួល​ស្បៃ​មុង​ចំនួន​១៤​ខ្សែ​ប្រវែង​៧០០​ម៉ែត្រ​;​លូ​ស្បៃ​មុង​ចំនួន​១៥​មាត់​លូ​;​បង្គោល​ចម្រឹង​ឬ​ស្សី​ចំនួន​១២០​ដើម​;​ចាក់​លែង​កូន​ត្រី​ប្រមាណ​ជិត​៥០​គីឡូក្រាម​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​នឹង​ដុតបំផ្លាញ​ឧបករណ៍​ជលផល​ទាំងអស់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​៕S/

​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ស្រុក​ព្រែក​ប្រសព្វ​

#